ព្យាយាម​ធ្វើ​រឿង​ទាំងបី​នេះ ដើម្បី​រួចខ្លួន​ពី​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​

18-05-2021 5:28 pm 222

​ក្រួស​ក្នុង​តម្រង​នោម អាច​បណ្តោលមកពី​ទម្លាប់រ​ស់​នៅ​ប្រចាំថ្ងៃ​របស់អ្នក ដូចជា​ការ​ទប់​នោម​ញឹកញាប់​ពេក ញ៉ាំ​អាហារ​មិនល្អ មិនសូវ​ទទួលទាន​ទឹក​ធ្វើឱ្យ​អំបិល រ៉ែ​និង​សារធាតុ​ផ្សេងៗ​ទៀត ប្រមូលផ្តុំ​បន្តិច​ម្តងៗ​បង្កើត​ទៅជា​ដុំ​ក្រួស​។ ទោះជា​យ៉ាងណាក៏ដោយ ជំងឺ​ក្រួស​ក្នុង​តម្រងនោម​អាច​ការពារ​បាន តាមរយៈ​ការអនុវត្ត​វិធី​ខាងក្រោម​៖

ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ អ្នក​គួរតែ​ទទួលទាន​ទឹក​ប្រហែលជា​៨​កែវ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ប្រសិនបើ​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​បែកញើស​ច្រើន ឬ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ គួរតែ​ទទួលទាន​ទឹក​ឱ្យ​ច្រើនជាង​នេះ អាស្រ័យ​តាម​តម្រូវការ​រាងកាយ​។​

កាត់បន្ថយ​អំបិល របប​អាហារ​ដែល​ផ្ទុក​អំបិល​ខ្ពស់ អាច​បង្កើន​ហានិភ័យ​នៃ​ក្រួស​ក្នុង​ត​ម្រ​នោម​កាន់តែខ្លាំង​។ ការ​ទទួលទាន​អំបិល​ច្រើនពេក អាច​រារាំង​ដល់​រាងកាយ នៅក្នុង​ការ​ស្រូបយក​កាល់ស្យូម ហេតុនេះ ជាតិ​កាល់ស្យូម​នឹង​ធ្លាក់​ចូលទៅក្នុង​ទឹកនោម​។ ពេលដែល​ជាតិ​កាល់ស្យូម នៅ​លាយឡំ​ជាមួយនឹង​ទឹកនោម​ច្រើនពេក យូរៗ​ទៅ​វា​អាច​បង្ក​ទៅ​ក្រួស​ក្នុង​តម្រង​នោម​។​

កំណត់​ការទទួល​សាច់​សត្វ សាច់​សត្វ ជា​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ហើយ​អាច​បង្កើន​ជាតិ​អាស៊ីត​នៅក្នុង​ទឹកនោម ប្រសិនបើ​អ្នក​ទទួលទាន​ច្រើនពេក​។ ប្រូតេអ៊ីន​ប្រភេទ​នេះ ក៏​ជា​ដើមហេតុ​មួយ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ដែរ​។ ដូច្នេះ អ្នក​គួរតែ​កំណត់​ការ​ទទួលទាន​សាច់សត្វ​ដូចជា សាច់គោ សាច់ជ្រូក​និង​សត្វ​បក្សី​ជាដើម​៕

ព័ត៌មានផ្សេងទៀត

មនុស្ស​ប្រកប​របរ​៣​ប្រភេទ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​កម្រិត​ខ្ពស់​

ប្រភេទ​អាហារ​ដែល​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​

ការ​ហើមពោះ​ដែលជាបញ្ហាគ្រោះថ្នាក់​ដល់​ទារក​

គុណវិបត្តិនៃការទទួលទានអាហារហឹរ!

វិធី​ងាយៗ​ជួយ​ការពារ​អា​ការពុល​ឡាន​

ការ​រលាក​ស្បែក​និង​ជ្រុះ​សក់​ដែល​បណ្តាលមកពី​ការជក់បារី​

ហើមពោះ​ញឹកញាប់​អាច​បណ្តាលមកពី​ជំងឺមហារីក​៦​ប្រភេទ​

៤​ចំណុច​ដែល​ធ្វើឱ្យ​មនុស្ស​ស្រី​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​មិន​ដឹងខ្លួន​

 គុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ជីចំពោះសុខភាព និងសម្រស់

អ្នកផ្សេង​អាច​ល្អ​ចំពោះ​សុខភាព តែ​ក្រុមមនុស្ស​ទាំងនេះ​មិនគួរ​ទទួលទាន​ផ្លែ​បឺរ​ទេ​