ការពារ​ការ​អាការ​ក្អក​ផ្តាសាយ​អំឡុងពេល​មាន​ផ្ទៃពោះ​

17-05-2021 4:52 pm 188

​ភាគច្រើន​អាការ​ក្អក​និង​ផ្តាសាយ តែងតែ​កើតមាន​នៅក្នុង​រដូវរ​ងារ និង​កើត​លើ​មនុស្ស​គ្រប់​វ័យ​។ ជំងឺ​នេះ ងាយ​នឹង​បាត់​ទៅវិញ​ប្រសិនបើ​អ្នក​ព្យាបាល​បាន​ត្រឹមត្រូវ ក៏ប៉ុន្តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ មិនមែន​ចេះតែ​ព្យាបាល​តាមចិត្ត​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។ ជម្រើស​ល្អ​មាន​តែមួយគត់ គឺ​ការការពារ​មុនពេល​ជំងឺឆ្លង​ចូលមកក្នុង​ខ្លួន ទើប​មាន​សុវត្ថិភាព​។ ដើម្បី​បង្ការ​ជំងឺ​ក្អក​និង​ផ្តាសាយ​អំឡុងពេល​មាន​ផ្ទៃពោះ​ស្ត្រី​គួរ​៖

​ទទួល​វ៉ាក់សាំង​បង្ការ អ្នក​អាច​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនផ្តាសាយ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ដំណាក់កាល​ណា​ក៏បាន សូម្បីតែ​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​។ 

​បង្កើន​ការ​ទទួលទាន​សារធាតុ​រាវ ការ​ទទួលទាន​សារធាតុ​រាវ​បាន​គ្រប់គ្រាន់ អាចជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ ការពារ​អាការ​ក្អក​និង​ជំងឺ​ផ្តាសាយ​បាន​។ សារធាតុ​រាវ​មិន​សំដៅទៅ​លើទឹក​តែមួយ​មុខ​នោះទេ សូម្បីតែ​ទឹក​ផ្លែឈើ​ស្រស់​ឬ​ទឹកតែ​ក៏មាន​ប្រសិទ្ធភាព​ដូចគ្នា​។ ក៏ប៉ុន្តែ​គួរ​ចៀសវាង​ការ​ទទួលទាន​កាហ្វេ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

​ទទួលទាន​ផ្លែឈើ​ស្រស់ ផ្លែឈើ​ដែល​សម្បូរ​វីតាមីន សារធាតុ​រ៉ែ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ដំណើរការ​កាន់តែ​ល្អ​ជាង​មុន​។ ជាពិសេស ផ្លែឈើ​ដែល​សម្បូរ​វីតាមីន​C ប្រសើរ​បំផុត​សម្រាប់​ការការពារ​អាការ​ក្អក​និង​ផ្តាសាយ​។​

​ធ្វើ​អនាម័យ​កន្លែង​រស់នៅ បាក់តេរី​និង​វីរុស​អាច​រីក​រាលដាល​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​អ្នក ជាពិសេស​នៅពេល​បរិស្ថាន​មិន​ស្អាត​។ ធូលី​និង​ជាតិ​សំណើម​អាច​បណ្តោលឱ្យមាន​បញ្ហា​ក្អកឬ​ផ្តាសាយ ប្រសិនបើ​អ្នក​សម្អាត​វា​មិនបាន​ស្អាត​៕ 

ព័ត៌មានផ្សេងទៀត

មនុស្ស​ប្រកប​របរ​៣​ប្រភេទ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​កម្រិត​ខ្ពស់​

ប្រភេទ​អាហារ​ដែល​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​

ការ​ហើមពោះ​ដែលជាបញ្ហាគ្រោះថ្នាក់​ដល់​ទារក​

គុណវិបត្តិនៃការទទួលទានអាហារហឹរ!

វិធី​ងាយៗ​ជួយ​ការពារ​អា​ការពុល​ឡាន​

ការ​រលាក​ស្បែក​និង​ជ្រុះ​សក់​ដែល​បណ្តាលមកពី​ការជក់បារី​

ហើមពោះ​ញឹកញាប់​អាច​បណ្តាលមកពី​ជំងឺមហារីក​៦​ប្រភេទ​

៤​ចំណុច​ដែល​ធ្វើឱ្យ​មនុស្ស​ស្រី​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​មិន​ដឹងខ្លួន​

 គុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ជីចំពោះសុខភាព និងសម្រស់

អ្នកផ្សេង​អាច​ល្អ​ចំពោះ​សុខភាព តែ​ក្រុមមនុស្ស​ទាំងនេះ​មិនគួរ​ទទួលទាន​ផ្លែ​បឺរ​ទេ​