Zidane បង្ហើប​ថា​នឹង​ចាកចេញ​ពី​Real Madrid ក្រោយ​ចប់​រដូវ​កាល​នេះ​!

16-05-2021 12:47 pm 264
​លោក​Zinedine Zidane

​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ស្ដេចស Real Madrid គឺ​លោក​Zinedine Zidane បាន​បង្ហើប​ប្រាប់​កូនក្រុម​របស់​លោក​ថា ខ្លួន​នឹង​ចាកចេញ​ពី​ក្លិប​Real Madrid ក្រោយ​ចប់​រដូវ​កាល​នេះ​។ ការ​បង្ហើប​បែប​នេះ​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ ធ្វើឡើង​នៅ​បន្ទាប់​ពី​ការប្រកួត​រវាង​ក្រុម Real Madrid ជាមួយនឹង Sevilla កាលពី​សប្ដាហ៍​មុន​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​បណ្ដាញសារព័ត៌មាន​កីឡា​ល្បីឈ្មោះ​Goal.com​។​

​គួរបញ្ជាក់​ថា នេះ​ជា​ការសម្រេចចិត្ត​លាលែង​ពី​តំណែង​ជា​លើក​ទី​២​ហើយ​របស់លោក Zinedine Zidane ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ខណៈ​ដែល​រូបលោក​ធ្លាប់បាន​ជួយ​ឱ្យ​ក្រុម​នេះ​បាន​ឈ្នះ​ពានរង្វាន់ UEFA Champion League​ដល់​ទៅ​៣​ដង​ជាប់ៗ​គ្នា​កាលពី​ឆ្នាំ​២០១៨៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  ZinedineZidaneRealMadridក្រុមស្ដេចស

ព័ត៌មានផ្សេងទៀត

Chelsea​ទម្លាក់​Real Madrid​បានសម្រេច និង​ឡើងទៅ​ជួប​Man City​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​