រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​៥៣៨​នាក់​ទៀត និង​អ្នក​ជាសះស្បើយ​៤៥៦​នាក់​

08-05-2021 5:35 pm 576

​មនុស្ស​ចំនួន​៥៣៨​នាក់​បន្ថែមទៀត​ត្រូវបាន​រកឃើញ​ថា​មាន​វិជ្ជ​មានកូ​វីដ​-១៩ កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១ ក្នុងនោះ​មាន​អ្នកដំណើរ​ចូលមក​កម្ពុជា​១​នាក់ និង​៥៣៧​នាក់​ទៀត​ជា​អ្នក​ឆ្លង​នៅក្នុង​សហគមន៍​។ ជាមួយគ្នានេះ​ក៏​មាន​អ្នកជំងឺ​ចំនួន​៤៥៦​នាក់​ផង​ដែរ ដែល​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ឡើងវិញ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា​នេះ​។​

​សរុប​គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​ឧសភា​នេះ ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​សរុប ១៨,៧១៧​នាក់​ហើយ ក្នុងចំណោម​អ្នកជំងឺ​ជា​អ្នកដំណើរ​ចូលមក​កម្ពុជា​ចំនួន ៥៦២​នាក់ ខណៈ​អ្នក​ជាសះស្បើយ​សរុប​មាន ៧,៣៤០​នាក់​។ ដោយឡែក​សម្រាប់​អ្នក​ស្លាប់​ដោយសារ​ជំងឺ​វាយលុក​ផ្លូវដង្ហើម​នេះ​មាន ១១៤​នាក់​ដដែល​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ជា​អ្នកជំងឺ​កូវី​ដ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​