កម្មការិនី​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ​ម្នាក់​បាន​ស្លាប់​ទាំង​មាន​ផ្ទៃពោះ និង​មាន​វិជ្ជកូ​វីដ​-១៩

08-05-2021 4:59 pm 346

​លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​ថា កម្មការិនីរ​រោងចក្រ​ម្នាក់​មាន​ផ្ទៃពោះ​៧​ខែ ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ បាន​ទទួលមរណភាព នៅ​យប់​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១​។​

​យោងតាម​លិខិត​មរណភាព​របស់​មន្ទី​រ​ពេទ្យ​ខេត្តកំពង់ស្ពឺ​បញ្ជាក់ថា ស្ដ្រី​ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ដែល​ទទួល​មរណៈភាព​នេះ​ឈ្មោះ​សុ​ត ម៉ៃ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ដង្កោ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ធ្វើការ​នៅ​រោងចក្រ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។ កម្មការិនី​រូបនេះ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មុន​ការស្លាប់​ប្រហែល​៣០​នាទី​។​

​ជាមួយគ្នា​អភិបាលខេត្ត​កំពង់ស្ពឺ​បានបញ្ជាក់​ថា កម្មការិនី​រោងចក្រ​ដែល​ទទួល​មរណៈភាព​នេះ មាន​ផ្ទៃពោះ​៧​ខែ ខណៈ​ដែល​មាន​អា​ការៈសង្ស័យ​ដំបូង​មិនបាន​ទៅ​ជួប​គ្រូពេទ្យ ឬ​យក​សំណាក​ពិនិត្យ​រក​ជំងឺ​កូវី​ដ​-១៩​នោះទេ រហូតដល់​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទើប​ក្រុមគ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​មាន​ការសង្ស័យ​ក្រុមគ្រូពេទ្យ បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ខេត្ត ហើយ​ពេល​កំពុង​សង្គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែម្ដង​។​

​សូមបញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​-​កម្មការិនី ដែល​បម្រើ​ការងារ​នៅ​រោងចក្រ និង​ជា​អ្នក​ដែល​មាន​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​ជំងឺ​កូវី​ដ​-១៩ សូម​ទំនាក់ទំនង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​មន្ដ្រី​សុខាភិបាល ដើម្បី​យក​សំណាក​ពិនិត្យ​រក​មេ​រោគកូ​វីដ​-១៩ ដោយ​មិន​ត្រូវ​ទុក្ខឲ្យ​ខ្លួនឯង​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះទេ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ជា​អ្នកជំងឺ​កូវី​ដ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​