លោក​នាយករដ្ឋមន្ត្រី​ស្នើ​កុំឱ្យ​ទារ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ពី​កម្មករ​-​កម្មការិនី​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​

08-05-2021 11:28 am 1247

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើសុំ​ទៅ​ដល់​អគ្គិសនី​កម្ពុជា​(EDC) និង​រដ្ឋាករទឹក​កម្ពុ​ជា​ឱ្យ​ជួយ​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្ដល់​ការអនុគ្រោះ ដោយ​កុំ​ទាន់​អាល​ទារ​ថ្លៃ​ប្រើប្រាស់​ភ្លើងអគ្គិសនី និង​ថ្លៃ​ទឹក​ពី​ប្រជាពលរដ្ឋ​ដែល​ជា​កម្មករ​-​កម្មការិនី​រោងចក្រ​សហគ្រាស​នៅក្នុង​តំបន់​បិទ​ខ្ទប់​។ ការស្នើសុំ​បែប​នេះ​របស់​លោកនាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​តាមរយៈ​សារ​សំឡេង​ពិសេស​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​៕

​សូម​ស្ដាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖

​គួរ​ជម្រាប​ថា​ការស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការតវ៉ា​ពី​សំណាក់​កម្មករ​-​កម្មការិនី​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយសារតែ​ម្ចាស់ផ្ទះ​ឬ​បន្ទប់​បាន​ទារ​ថ្លៃឈ្នួល​ផ្ទះ​និង​បន្ទប់​ពី​ពួកគេ ស្របពេល​ដែល​ពួកគេ​មិនទាន់​បាន​បើក​ប្រាក់​ឈ្នួល​ការងារ​នៅឡើយ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

លទ្ធផលនៃកិច្ច​ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងអនុរដ្ឋមន្ត្រីបរទេសអាមេរិក

អនុ​រដ្ឋមន្ត្រី​បរទេស​អាមេរិក​ទទួល​យក​សំណើរ​រឿង​បំណុល​កម្ពុជា​ជំពាក់​ទៅ​ពិចារណា​

លោក​នាយករដ្ឋមន្ដ្រី​ស្នើ​អាមេរិក​ពិចារណា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់​តាម​វិធី​ទ្វេភាគី​

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ជួប​អនុរដ្ឋមន្ត្រី​បរទេស​អាមេរិក​នៅ​រសៀល​នេះ​

 បញ្ចប់ការបិទខ្ទប់តែស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋពិសេសអាជីវករមិនទាន់ល្អឡើងវិញទេ

 នាយករដ្ឋមន្ត្រី​៖ ចាក់វ៉ាក់​សាំង​ត្រូវ​ប្រើ​​យុទ្ធសាស្ត្រ​​ផ្កា​រីក​​ មិន​​អាច​​ចាក់​​នេះ​​តិច​​នោះ​​តិច​​ទេ​​

 ​លោក​នាយករដ្ឋមន្ត្រី​៖​វ៉ាក់សាំង​៤​លាន​៥​សែន​ដូ​ស​ទៀត​នឹង​មកដល់ក​ម្ពុ​ជា​នៅ​ខែក្រោយ​​

 សារ​ពិសេស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​

បិទ​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​

 លោក​ឃួង ស្រេង​នៅតែ​ជឿជាក់​ថា​ភ្នំពេញ​នឹង​មិន​ត្រឡប់​ទៅរក​ការបិទ​ខ្ទប់​ជាថ្មី​ឡើយ​