​លោក​នាយករដ្ឋមន្ត្រី​ស្នើ​ម្ចាស់ផ្ទះ​ជួល​ផ្អាក​​យក​ថ្លៃ​ជួល​ពី​កម្មករ​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​​

08-05-2021 11:10 am 611

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែលជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល បានធ្វើការ​សំណូម​ដល់​ម្ចាស់​ផ្ទះជួល​និង​បន្ទប់​ជួល​ផ្អាក​យក​ថ្លៃ​ជួល​ផ្ទះ និង​បន្ទប់​ជួល ពី​កម្មករ​ដែល​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​សំណូម​នេះ បាន​ធ្វើឡើង​តាមរយៈ​សារ​ជា​សម្លេង​ក្រោយពេល​មាន​កម្មករ​ដែល​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​តវ៉ា និង​សំណូមពរ​ទៅ​រដ្ឋាភិបាល​ឱ្យជួយ​ដោះស្រាយ​ជូន​ពួកគេ បន្ទាប់ពី​ម្ចាស់​ផ្ទះជួល និង​បន្ទប់​ជួល​មក​ទារថ្លៃផ្ទះ​ជួល​និង​បន្ទប់​ជួល ក្នុងអំឡុងពេល​ដែល​ពួកគេ​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​កំពុង​ជួប​នូវ​ការខ្វះខាត មិនទាន់បាន​ធ្វើ​ការងា​រ​នៅឡើយ​។ 

​លោក​នាយករដ្ឋមន្ត្រី​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​សុំ​អង្វរករ​ចំពោះ​ម្ចាស់​ផ្ទះជួល ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​យកប្រាក់​ឈ្នួល ពី​កម្មករ​កម្មការិនី ក្នុងពេលដែល​ពួកគេ មិនទាន់បាន​បើកប្រាក់​ឈ្នួល ពី​ថៅកែ​រោងចក្រ​នៅឡើយ​។ លោក​បន្ថែមទៀតថា ប្រសិនបើ​ម្ចាស់​ផ្ទះជួល​ទាំងអស់​អាច​ធ្វើទៅបាន រួមគ្នា​ធ្វើ​ដើម្បី​ជួយ​ដល់​កម្មករ​កម្មការិនី ដូចជា​ការបញ្ចុះ​ថ្លៃឈ្នួល​បន្ទប់​ឬ​ផ្ទះ ដែល​កម្មករ​កំពុងស្នាក់នៅ ក្នុង​ចំនួន​ប៉ុន្មាន​ភាគរយ ចំនួន​តិច ឬ​ចំនួន​ច្រើន តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន ហើយ​ប្រសិនបើ​ម្ចាស់ផ្ទះ​ជួល​ខ្លះ អាច​លើកលែង​ទៅបាន​ក្នុង​១​ខែ ២​ខែ ឬ​៣​ខែ ក៏​សូម​ធ្វើ​ការលើកលែង​។ សូម​ស្ដាប់​សារ​សំណូមពរ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដូចតទៅ​៖

សំឡេង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​៖

​ទន្ទឹមគ្នានេះ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ក៏​ទទួលស្គាល់​ដែរថា ពិត​ហើយ​មាន​ម្ចាស់​ផ្ទះជួល​ខ្លះ ក៏មាន​ការលំបាក​ដោយ​សារ​ខ្ចីលុយ​ធនាគារ​យកមក​សាងសង់​ផ្ទះ​ឈ្នួល​ទាំង​នោះដែរ ដោយ​ម្ខាង​ជា​កូនបំណុល ម្ខាង​ទៀត​ជា​ម្ចាស់បំណុល ប៉ុន្តែ​សង្ឃឹមថា​ម្ចាស់ផ្ទះ​ជួល​ទាំងអស់ នឹង​អាច​យោគយល់​បាន នូវ​ការលំបាក​រួម​។ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា បញ្ហា​នេះ​បើ​អាច​ធ្វើបាន​សូម​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស នៅ​តំបន់​ដែលមាន​ការបិទ​ខ្ទប់ ហើយ​កម្មករ​កម្មការិនី​មិនទាន់បាន​បើក​ប្រាក់បៀវត្សរ៍ របស់ខ្លួន​នៅឡើយ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១ មាន​បងប្អូន​កម្មករ​និយោជិត ដែល​ស្ថិតក្នុង​តំបន់​បន្ត​បិទ​ខ្ទប់ ជាពិសេស​នៅ​តំបន់​ក្រហម បាន​ចេញមក​តវ៉ា និង​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ថ្លៃ​ផ្ទះ​និង​បន្ទប់​ជួល​ជូន​ពួកគេ បន្ទាប់ពី​ម្ចាស់​ផ្ទះជួល​និង​ម្ចាស់​បន្ទប់​ជួល មក​ទារថ្លៃផ្ទះ​និង​បន្ទប់​ជួល ក្នុងអំឡុងពេល​ដែល​ពួកគេ​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ ដែល​មិនទាន់បាន​ការងារ​ធ្វើ​នៅឡើយ និង​កំពុង​ខ្វះខាត​ស្បៀងអាហារ​ហូបចុក​ជាដើម​៕

ព័ត៌មានផ្សេងទៀត

អនុ​រដ្ឋមន្ត្រី​បរទេស​អាមេរិក​ទទួល​យក​សំណើរ​រឿង​បំណុល​កម្ពុជា​ជំពាក់​ទៅ​ពិចារណា​

លោក​នាយករដ្ឋមន្ដ្រី​ស្នើ​អាមេរិក​ពិចារណា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់​តាម​វិធី​ទ្វេភាគី​

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ជួប​អនុរដ្ឋមន្ត្រី​បរទេស​អាមេរិក​នៅ​រសៀល​នេះ​

 នាយករដ្ឋមន្ត្រី​៖ ចាក់វ៉ាក់​សាំង​ត្រូវ​ប្រើ​​យុទ្ធសាស្ត្រ​​ផ្កា​រីក​​ មិន​​អាច​​ចាក់​​នេះ​​តិច​​នោះ​​តិច​​ទេ​​

 ​លោក​នាយករដ្ឋមន្ត្រី​៖​វ៉ាក់សាំង​៤​លាន​៥​សែន​ដូ​ស​ទៀត​នឹង​មកដល់ក​ម្ពុ​ជា​នៅ​ខែក្រោយ​​

 សារ​ពិសេស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​

 ​​លោក​នាយករដ្ឋមន្ត្រី​៖​ការផ្អាក​ផ្នែក​ខ្លះ​នៃ​EBA​​​របស់​អឺរ៉ុប​លែងមាន​ឥទ្ធិពល​អ្វី​ទាំងអស់​​​

 នាយករដ្ឋមន្ត្រី​៖ ប្រទេស​រីកចម្រើន​ទៅបាន​លុះត្រា​ពលរដ្ឋ​មានចំណេះដឹង សេចក្តីថ្នៃថ្នូរ​

 លោក​នាយករដ្ឋមន្ត្រី​ស្នើ​កុំឱ្យ​ទារ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ពី​កម្មករ​-​កម្មការិនី​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​

 នាយករដ្ឋមន្ត្រីស្នើគ្រឹះ​ស្ថាន​ការងារ​ទាំងអស់​​កុំទាន់​ដាក់​លក្ខខណ្ឌ ​មិនចាក់​វ៉ាក់​សាំង​ មិន​ឲ្យធ្វើការ​​