នាយករដ្ឋមន្ត្រីស្នើគ្រឹះ​ស្ថាន​ការងារ​ទាំងអស់​​កុំទាន់​ដាក់​លក្ខខណ្ឌ ​មិនចាក់​វ៉ាក់​សាំង​ មិន​ឲ្យធ្វើការ​​

08-05-2021 9:30 am 1499

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ណែនាំ​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់ មិន​ទាន់​ត្រូវ​អនុវត្ត​នូវ​ការ​កំណត់​លក្ខខណ្ឌ «​មិនបាន​ចាក់​វ៉ាក់សាំង មិនឱ្យ​ចូល​ធ្វើ​ការងារ​» ចំពោះ​កម្មករ កម្មការិនី​នោះទេ​។​

​តាមរយៈ​សារ​សំឡេង​ពិសេស​នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា​នេះ លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា មាន​ករណី​កម្មករ កម្មការិនី​រោងចក្រ​មួយចំនួន បាន​សម្រុក​ទៅសុំ​លិខិត​ចាក់​វ៉ាក់សាំង​ពី​មេភូមិ ដើម្បី​បាន​ទៅ​ចាក់​វ៉ាក់សាំង​។ ការធ្វើ​បែប​នេះ ព្រោះតែ​ពួកគេ​បារម្ភ​ខ្លាច​មិនអាច​ចូលធ្វើ​ការងារ ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង ខណៈ​កន្លែង​ការងារ​របស់​ពួកគេ​បាន​ដាក់​លក្ខខណ្ឌ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ទើប​អាច​ឲ្យចូល​ធ្វើការ​បាន​។​

សំឡេងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន 

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​បាន​ណែនាំ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​ពិនិត្យ​លើ​ការងារ​នេះ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ពេលនេះ​មិន​ទាន់​ដល់ពេល​ដែល​ត្រូវ​កំណត់ថា អ្នក​បាន​ចាក់​វ៉ាក់សាំង ទើប​ឲ្យចូល​ធ្វើការ​នោះ​ទេ ព្រោះ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​បាន​ប្រមាណ​ជាង​១០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា នៅ​ថ្ងៃ​អនាគត​ការ​វ៉ាក់សាំង​កូវី​ដ​១៩​នេះ នឹង​ក្លាយជា​វ៉ាក់សាំង​កាតព្វកិច្ច ប្រជាពលរដ្ឋ​ណា​ដែល​មិន​ព្រម​ចាក់ ដោយ​ជឿ​តាម​ការ​ញុះញង់​ថា​ជា​វ៉ាក់សាំង​ចិន ចាក់​ហើយ​ស្លាប់ នឹង​ប្រឈម​ការគ្មានការងារធ្វើ ប៉ុន្តែ​នាពេលនេះ​មិនទាន់​ធ្វើ​បែប​នេះ​ទេ​។​

សំឡេងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន 

​យ៉ាងណាមិញ ជំនួស​ឱ្យ​ការដាក់​លក្ខខណ្ឌ​ចាក់​វ៉ាក់សាំង ទើប​ឱ្យ​ចូល​ធ្វើការ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​គ្រឹះស្ថាន​ការងារ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធាន​សុខាភិបាល​សម្រាប់​កម្មក​រ កម្មការិនី ព្រោះ​ថា​ទោះបី​ចាក់​វ៉ាក់សាំង​ហើយ ភ្លាមៗ​នេះ ក៏​វ៉ាក់សាំង​មិនទាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការពារ​ជំងឺ​កូវី​ដ​១៩​នោះឡើយ​៕ ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

គិត​ត្រឹម​ថ្ងៃ​១៤​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់​

 បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ​កងទ័ព​នឹង​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​

 អភិបាលខេត្ដ​៖ ពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ​ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់គ្នា តែ​ស្រុក​ផ្សេង​យក​អ្នកមាន​អាទិភាព​សិន​

គិត​ត្រឹម​ថ្ងៃទី​៧​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​២​លាន​៧​សែន​នាក់​

លទ្ធផលនៃកិច្ច​ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងអនុរដ្ឋមន្ត្រីបរទេសអាមេរិក

អនុ​រដ្ឋមន្ត្រី​បរទេស​អាមេរិក​ទទួល​យក​សំណើរ​រឿង​បំណុល​កម្ពុជា​ជំពាក់​ទៅ​ពិចារណា​

លោក​នាយករដ្ឋមន្ដ្រី​ស្នើ​អាមេរិក​ពិចារណា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់​តាម​វិធី​ទ្វេភាគី​

លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ជួប​អនុរដ្ឋមន្ត្រី​បរទេស​អាមេរិក​នៅ​រសៀល​នេះ​

 អគ្គមេបញ្ជាការ​រង​ស្នើ​ឲ្យ​បញ្ឈប់​ការដឹក​កម្មករ​ពី​ខេត្ត​មកចាក់​វ៉ាក់សាំង​នៅ​ភ្នំពេញ​