រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើឱ្យ​ពលរដ្ឋ​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​នៅ​ពេល​ដែលទៅ​ចាក់​វ៉ាក់សាំង​

07-05-2021 6:17 pm 431

​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ពិសេស​កម្មករ​-​កម្មការិនី​ឱ្យ​រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​៣​កុំ​និង​៣​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន​ពេលដែល​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ក្នុង​សេចក្ដីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ការអំពាវនាវ​ខាងលើនេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ជន​ឱកាសនិយម​មួយចំនួន​បាន​បង្ក​ជា​ការរាំងស្ទះ​ដល់​ដំណើរការ​ចាក់​វ៉ាក់សាំង ដោយ​បាន​បំផុសបំផុល​ចលនា​ទាមទារ​វ៉ាក់សាំង មិន​ស្ដាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ និង​ការរៀបចំ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ឡើយ​។ ប្រការ​នេះ​បាន​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប របៀប​រៀប​រាយ និង​វិធានការ​សុខាភិបាល​៕

ដោយ​៖ យឺន សីហា​

​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត

 លោកស្រីឱ វណ្ណឌីន៖ ការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាលឿនជាងការរំពឹងទុក

រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​នៅតាម​រោងចក្រ​-​សហគ្រាស​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

គិត​ត្រឹម​ថ្ងៃ​១៤​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់​

ផ្សារ​រដ្ឋ​ទាំងអស់​នៅ​ភ្នំពេញ​នឹង​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​ចាប់ពី​ស្អែក​នេះ​តទៅ

 បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ​កងទ័ព​នឹង​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​

 ថៃ​បដិសេធ​មិនបាន​បង្ឃាំង​វ៉ាក់សាំង​កូវី​ដ​១៩​ទុក​ដូច​ការ​ចោទ​របស់​តៃវ៉ាន់​

 ពលរដ្ឋ​កម្ពុជា​ជិត​២៩%​ហើយ​​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​បើ​ធៀប​នឹង​គោលដៅ​១០​លាន​នាក់​​

វ៉ាក់សាំងការពារកូវីដ-១៩ចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជា

វ៉ាក់សាំង​ស៊ីណូ​ហ្វាម​១​លាន​ដូស​ទៀត​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​រសៀល​នេះ​