អាហារ​៣​ប្រភេទ​ញ៉ាំ​កាន់តែច្រើន​ប្រឈម​នឹង​ជំងឺមហារីក​កាន់តែ​ខ្ពស់​

07-05-2021 6:10 pm 288

​មហារីក ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ប្រភេទ ដែល​បានសម្លាប់​មនុស្ស​មិនតិច​នោះទេ​ក្នុង​មួយឆ្នាំៗ​នៅ​ទូទាំង​ពិភពលោក​។ ជំងឺមហារីក​បង្កឡើង​ដោយ​ហេតុផល​ជាច្រើន នៅក្នុង​នោះ​ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ ក៏​បណ្តាលឱ្យ​កើត​ជំងឺ​នេះដែរ​។ អាហារ​ទាំងនោះ​មានដូចជា​ដំឡូងបារាំង​ចៀន សាច់​អាំង​និង​អាហារ​កែច្នៃ​……​។​

​ដំឡូងបារាំង​ចៀន ដំឡូងបារាំង​ចៀន​ជា​អាហារ​មួយ​ប្រភេទ ដែល​គេ​និយម​ចូល​ចិត្តខ្លាំង​បំផុត​នា​ពេលបច្ចុប្បន្ន​។ ក៏ប៉ុន្តែ​អ្នក​មិនគួរ​ទទួលទាន​ច្រើនពេក​នោះទេ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​acrylamide ដែល​អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក​និង​ធ្វើឱ្យ​ជំងឺមហារីក​វិវត្តកា​ន់តែ​ធ្ងន់ធ្ងរ​។​

​សាច់​អាំង (BBQ) ប្រសិនបើ​អ្នក​ញ៉ាំ​សាច់​អាំង ដោយ​ប្រើ​សីតុណ្ហភាព​លើសពី​២០០​អង្សា​សេ​នោះ​អាហារ​ដែលមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​អណ្តោត​ភ្លើង ហើយ​បង្កើត​សមា​ធាតុ​ម្យ៉ាង​ដែល​បង្ក​ទៅ ជា​ជំងឺមហារីក​។ ចំណែក​នៅក្នុង​ការ​ចម្អិន​ដោយ​ប្រើ​វិធី​អាំង​វិញ ខា្ល​ញ់​នឹងស្រក់​ធ្លាក់​ទៅលើ​ធ្យូង​ដែល​កំពុងតែ​ឆេះ ហើយ​ផ្សែង​នឹង​ហុយទ្រុប​ឡើង​។ កាលណា​ផ្សែង​នេះ​ភាយ​ជាប់​ជាមួយនឹង​សាច់​កាន់តែខ្លាំង ការ​ទទួលទាន​ក៏​កាន់តែ​មាន​គ្រាះថ្នាក់​ដែរ ជាពិសេស​អ្នក​អាច​កើត​ជំងឺ​មហារីកក្រពះ​ពោះវៀន មហារីក​សុដន់ ហើយ​នៅ​ក្នុងករណី​ដែល​អ្នក​កើត​ជំងឺមហារីក​ស្រាប់​វា​នឹង​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ​។​

​អាហារ​កែច្នៃ សាច់​កែច្នៃ​សម្បូរ​ទៅដោយ​អំបិល​និង​សារ​ធាតុគីមី ដែល​គេ​ប្រើ​ដើម្បី​រក្សា​សាច់​ឱ្យ​ទុក​បានយូរ​។ សារធាតុ​គីមី​នេះ​អាច​បង្ក​ទៅជា​ជំងឺមហារីក ប្រសិនបើ​អ្នក​ទទួលទាន​ប្រចាំថ្ងៃ​។ កាន់តែ​គ្រោះថ្នាក់​ជាងនេះទៅទៀត​នោះ នៅពេលដែល​អ្នក​ដំណើកា​រ​ចម្អិន​ដោយ​ការ​អាំង​សាច់​នឹង​ស្រូបយក​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​កាន់តែ​ច្រើនឡើង​៕

 ពាក្យគន្លឹះ  សុខភាពជំងឺមហារីក

ព័ត៌មានផ្សេងទៀត

មនុស្ស​ប្រកប​របរ​៣​ប្រភេទ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​កម្រិត​ខ្ពស់​

ប្រភេទ​អាហារ​ដែល​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​

ការ​ហើមពោះ​ដែលជាបញ្ហាគ្រោះថ្នាក់​ដល់​ទារក​

គុណវិបត្តិនៃការទទួលទានអាហារហឹរ!

វិធី​ងាយៗ​ជួយ​ការពារ​អា​ការពុល​ឡាន​

ការ​រលាក​ស្បែក​និង​ជ្រុះ​សក់​ដែល​បណ្តាលមកពី​ការជក់បារី​

ហើមពោះ​ញឹកញាប់​អាច​បណ្តាលមកពី​ជំងឺមហារីក​៦​ប្រភេទ​

៤​ចំណុច​ដែល​ធ្វើឱ្យ​មនុស្ស​ស្រី​ប្រឈម​នឹង​ជំងឺមហារីក​ដោយ​មិន​ដឹងខ្លួន​

 គុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ជីចំពោះសុខភាព និងសម្រស់

អ្នកផ្សេង​អាច​ល្អ​ចំពោះ​សុខភាព តែ​ក្រុមមនុស្ស​ទាំងនេះ​មិនគួរ​ទទួលទាន​ផ្លែ​បឺរ​ទេ​