រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​ម្នាក់ទៀត​នៅ​ខេត្ត​តាកែវ ជា​កម្មករ​រោងចក្រ​ទើប​ត្រឡប់​ទៅ​ពី​ភ្នំពេញ​

07-05-2021 5:21 pm 406

​អាជ្ញាធរ​ខេត្ត​តាកែវ​នៅ​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ថ្មី​ម្នាក់​ទៀត ជាក​ម្មការ​នី​រោងចក្រ​ឈ្មោះ​ជឹម ថា​វ៉ាន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់​។ ស្ត្រី​រូប​នេះ​ជា​កម្មករ​រោងចក្រ​ស៊ូ​វ​ហ្គូ​ដ ហ្គា​មិន ឯ​.​ក មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​បាន​ធ្វើដំណើរ​ត្រឡប់​ពី​ភ្នំពេញ​ទៅ​ផ្ទះ​នៅក្នុង​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​ទី​០៣ ខែ​ឧសភា​កន្លង​ទៅ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​គិរីវង់​។​

​ជាមួយ​គ្នា​រដ្ឋបាល​ស្រុក​គិរីវង់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រី​ខាងលើ​នេះ​ត្រូវ​ប្រញាប់​ទៅឱ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩​ជា​បន្ទាន់​នៅ​ឯ​មណ្ឌល​សុខភាព​ព្រះបាទ​ជាន់​ជុំ ឬ​មន្ទីរពេទ្យបង្អែក​ស្រុក​គិរីវង់ ព្រមទាំង​ត្រូវ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​មាន​បញ្ហា​សុខភាព​មានដូចជា​៖ ក្ដៅខ្លួន ឈឺ​ក ក្អក ត្រូវ​ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត ឬ​ទំនាក់ទំនង​ផ្ទាល់​តាមរយៈ​លេខ​ទូរស័ព្ទ​លេខ ០១២ ៣១២ ៨៨៦/ ០៩២ ៦៨០ ៥១៨/ ០៨៩ ៦៦៩ ៦២១/ ០៧០ ៧០០ ៥៧៨៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

បិទ​ខ្ទប់​ភូមិ​កំពែង​ធំ​ក្នុងស្រុក​ព្រៃកប្បាស ក្រោយ​មាន​អ្នកពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ជាច្រើន​នាក់​

បិទ​មន្ទីរ​ពហុ​ព្យាបាល​អង្គរ​ពេជ្រ​ចំបក់​ក្នុង​ស្រុក​បាទី​បណ្ដោះអាសន្ន ក្រោយ​ពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​