កម្មវិធីសិក្សា​ថ្មី​«MoEYS E-Learning»​សម្រាប់​ជំនួយ​ដល់​សិស្ស​គ្រប់​កម្រិត​

07-05-2021 5:12 pm 156

​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ស្វ័យ​សិក្សា​ដែល​មានឈ្មោះ​ថា​«MoEYS E-Learning» ចាប់ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២១​តទៅ​។​នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រសួង​អប់រំ និង​ស​.​ស​.​យ​.​ក​។​

​ចំពោះ​ការបង្កើត​នូវ​កម្មវិធីសិក្សា​ដែល​មានឈ្មោះ​ថា​«MoEYS E-Learning» នេះ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ព្រមទាំង​ក្រោម​កិច្ចសហការ​រួម​គ្នា​របស់​ក្រសួង​អប់រំ ស​.​ស​.​យ​.​ក ក្រុមហ៊ុន​E-School Cambodia និង​ការគាំទ្រ​ពី​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ របស់​រដ្ឋសភា​នៃ​កម្ពុជា​។​

​សូមបញ្ជាក់​ថា ដើម្បី​ទទួលបាន​និង​អាច​ប្រើប្រាស់​កម្មវិធី​សិក្សា​នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សាធារណជន ត្រូវ​ចូល​ទៅក្នុង​App Store,Google Play​ឬ​App Gallery ដើម្បី​ទាញយក​កម្មវិធីសិក្សា​ខាងលើ និង​អាន​សេចក្តីណែនាំ​បច្ចេកទេស​ដែល​មាន​ក្នុង​កម្មវិធី​ស្រាប់​៕​ដោយ​៖​ថា ចាន់​ធី​

 ពាក្យគន្លឹះ  កម្មវិធី«MoEYS E-Learning»

ព័ត៌មានផ្សេងទៀត

រដ្ឋបាល​ខេត្ត​កំពង់ធំ​ដាក់ចេញ​វិធានការ​រដ្ឋបាល​បណ្ដោះអាសន្ន​រយៈពេល​២​សប្ដាហ៍​

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

 អគ្គនាយកដ្ឋានអន្តោប្រវេសន៍បំភ្លឺជុំវិញការគ្រប់គ្រងជនជាតិវៀតណាមនៅកម្ពុជា

 រដ្ឋបាលខេត្ត​ចំនួន​០៧​​ប្រកាស​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​បន្ថែមទៀត​​

រដ្ឋបាល​ក្រុង​ព្រះសីហនុ​ត្រៀម​ទីតាំង​៥​កន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត​

កម្ពុជា​កំពុង​គិតពី​ការប្រើ​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​

សាំង​ធម្មតា​ឡើងថ្លៃបន្តិចគឺ​៣៩០០​រៀល​ក្នុង​១​លីត្រ​រហូត​ដល់​ចុង​ខែ​នេះ​

 ​ក្រសួង​កសិកម្ម​៖​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​​នៅតែមាន​បញ្ហា​ប្រឈម​​