ស្អែក​នេះ​​ក្រុមគ្រូពេទ្យ​កងទ័ព​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​សង្កាត់​បឹង​កក់​​២

07-05-2021 4:11 pm 169

លោក ឥត សារ៉ាត់ នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា កងពលតូច​លេខ​៧០ នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម ក្នុង​ភូមិ​ទី​១៧ ភូមិ​ទី​២៣ នៃ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក។​ ​ដោយឡែក នៅ​តំបន់​ក្រហម​ផ្សេងទៀត នៅ​ភូមិ​លេខ​១៤ ភូមិ​លេខ​១៦, ភូមិ​លេខ​១៧ និង​ភូមិ​លេខ​១០ នៃ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក កងកម្លាំង​របស់​កង​ពល​តូច​លេខ​៧០ នឹង​បន្ត​ចាក់​វ៉ាក់​ជូន​នា​ថ្ងៃ​បន្ទាប់ ក្រោយពី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ សង្កាត់​បឹងកក់​ទី​២ រួចរាល់​។ 

​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក្រសួង​ការពារជាតិ បានចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៧​ម៉ឺន​នាក់ ស្ថិតនៅ​តំបន់​ក្រហម ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។ ដោយឡែក​សម្រាប់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​តំបន់​ក្រហម​ក្នុង​សង្កាត់​ចំនួន​៣៣​នៃ ខណ្ឌដង្កោ ខណ្ឌ​កំបូល ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រយៈពេល​៦​ថ្ងៃ​មក​នេះ បាន​ប្រមាណ​ជិត​២៤​ម៉ឺន​នាក់​៕ ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

គិត​ត្រឹម​ថ្ងៃ​១៤​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់​

 បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ​កងទ័ព​នឹង​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​

 អភិបាលខេត្ដ​៖ ពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ​ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់គ្នា តែ​ស្រុក​ផ្សេង​យក​អ្នកមាន​អាទិភាព​សិន​

 ភូមិ​៤​ទៀត​ក្នុង​ក្រុង​សៀមរាប​ត្រូវ​កំណត់​ជា​តំបន់​ក្រហម​ដោយមាន​ករណី​ឆ្លងកូវី​ដ​ស្មុគស្មាញ​

គិត​ត្រឹម​ថ្ងៃទី​៧​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​២​លាន​៧​សែន​នាក់​

 អគ្គមេបញ្ជាការ​រង​ស្នើ​ឲ្យ​បញ្ឈប់​ការដឹក​កម្មករ​ពី​ខេត្ត​មកចាក់​វ៉ាក់សាំង​នៅ​ភ្នំពេញ​

 នាយករដ្ឋមន្ត្រី​៖ ចាក់វ៉ាក់​សាំង​ត្រូវ​ប្រើ​​យុទ្ធសាស្ត្រ​​ផ្កា​រីក​​ មិន​​អាច​​ចាក់​​នេះ​​តិច​​នោះ​​តិច​​ទេ​​

ពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​ចាក់​វ៉ាក់សាំង​ដូសទី​១​បាន​ជិត​៨៥​ម៉ឺន​នាក់​និង​ដូសទី​២​ជាង​៥៧​ម៉ឺន​នាក់​

បិទ​ខ្ទប់​៣​ភូមិ​ក្នុង​ខេត្ត​កណ្ដាល និង​ដាក់​ជា​តំបន់​ក្រហម លឿង​ទុំ និង​លឿង​១៤​ថ្ងៃ​