បិទ​ផ្សារ​ម៉ាឡៃ​ក្នុងស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​១៤​ថ្ងៃ ក្រោយ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​

07-05-2021 4:02 pm 149

​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​បិទ​ផ្សារ​ម៉ាឡៃ ស្ថិតនៅក្នុង​ភូមិ​វាល​ហា​ត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ រយៈពេល​២​សប្ដាហ៍​(១៤​ថ្ងៃ​)​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១ ក្រោយ​ពី​ទីតាំង​ផ្សារ​នេះ​បាន​រកឃើញថា​មាន​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។ ការសម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​នេះ គឺ​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​នៅ​ភូមិសាស្ត្រ​ផ្សារ​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​០៧ ខែ​ឧសភា​នេះ​។​

​គួរ​ជម្រាប​ថា នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បានប្រកាសថា ខ្លួន​បាន​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ចំនួន​៥​នាក់​បន្ថែមទៀត​តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស​ដោយ​ឧបករណ៍​Rapid Test កាលពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា​។ អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ទាំង​៥​នាក់​នេះ​រួមមាន​៖

-​ទី​១.​ឈ្មោះ​ធិន សុ​ភី ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​។​

-​ទី​២.​កុមារី​ឈ្មោះ​ធិន ជូ​លី អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​។​

-​ទី​៣.​ឈ្មោះ​ឈឹម សាវុធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​។​

-​ទី​៤.​ឈ្មោះ​ស្រឹម ធី ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​។​

-​ទី​៥.​ឈ្មោះ​ឈឹម សារឿ​ន ភេទ​ប្រុស អាយុ​៦០ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ​។​

​ទន្ទឹម​នេះ​ដែរ​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ថ្មី​ទាំង​៥​នាក់​ខាងលើ​នេះ​ត្រូវ​ប្រញាប់​ទៅ​ធ្វើ​តេស្ត​សំណាករ​កកូ​វីដ​-១៩ និង​ត្រូវ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះរៀងៗ​ខ្លួន​រយៈពេល​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ ឬ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជាដាច់ខាត​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​