អាជ្ញាធរខេត្ត​ព្រះសីហនុ​រក​ឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ចំនួន​៤២​នាក់​ទៀត​

07-05-2021 3:04 pm 313

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ចំនួន​៤២​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ដែល​ភាគច្រើន​ជា​អាជីវករ​លក់ដូរ និង​ក្រុមគ្រួសារ នៅក្នុង​ក្រុងព្រះសីហនុ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​ជាមួយ​គ្នា​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ប៉ះពាល់ ឬ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ទាំង​៤២​នាក់​ថ្មី​នេះ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ និង​ប្រញាប់​ទៅ​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩ នៅ​វេទិកា​៧​មករា ហើយ​ត្រូវ​ធ្វើ​ចត្តា​ឡីស័​កនៅ​លំនៅឋាន​រយៈពេល​១៤​ថ្ងៃ​៕ ដោយ​៖ យឺន សីហា​

​សូម​អាន​ព័ត៌មាន​លម្អិត​នៅក្នុង​សេចក្ដីជូនដំណឹង​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ជា​អ្នកជំងឺ​កូវី​ដ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​