រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បំភ្លឺ​ថា​ដើម​ពោធិ៍​ជើង​ខាល​ប្រវត្តិ​ស្នេហ៍​ទុំ​ទាវ​មិនបាន​ដួលរលំ​ទេ​

07-05-2021 10:06 am 1210

​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​សេចក្តី​បំភ្លឺថា ដើម​ពោធិ៍​មួ​យ​ដើម​ធំ ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់​បណ្តាលឲ្យ​ដួល​រលំ​កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែ​ឧសភា មិនមែន​ជា​ដើម​ពោធិ៍​ជើង​ខាល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​រឿង​ស្នេហា​ទុំ​ទាវ​នោះឡើយ​។​

​ការចេញ​សេចក្តីបំភ្លឺ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ថា ដើម​ពោធិ៍​ដែល​ជាប់​ពាក់ព័ន្ធ​ប្រវត្តិ​ស្នេហ៍​ទុំ​ទាវ ដែល​ស្ថិតនៅ​ភូមិ​ជើង​ខា​ល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បាន​ដួលរលំ​។​

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បានបញ្ជាក់​ថា ដើម​ពោធិ៍​ដែល​ដួល​រំលំ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ខាងលើនេះ មានឈ្មោះ​ថា ដើម​ពោធិ៍ លោកតា​ក្រហម​ក មាន​ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ ពី​ដើម​ពោធិ​ជើង​ខា​ល ប្រវត្តិ​ស្នេហ៍​«​ទុំ និង​ទាវ​»​។​

​ទោះបីជា​យ៉ាងណា រដ្ឋបាលខេត្ត នឹង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​រៀបចំ​ដាំ​ដើម​ពោធិ៍​នេះ​ឡើងវិញ ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ថែរក្សា​ការពារ​បរិស្ថាន​បៃតង និង​រក្សា​ប្រពៃណី ជំនឿ សាសនា របស់​ដូនតា​ខ្មែរ​៕ ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត

 ខេត្ត​ត្បូងឃ្មុំ​ដាក់ចេញ​វិធានការ​៦​ចំណុច​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​