បិទ​ខ្ទប់​កំណាត់​ផ្លូវ​១​ខ្សែ​​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោយ​រកឃើញ​អ្នក​ឆ្លងកូវី​ដ​៩​នាក់​

06-05-2021 7:18 pm 428

​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​១​ខ្សែ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅមុខ​ដល់​មុខ​ភោជនីយដ្ឋាន​រាជិនី ស្ថិតនៅក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បន្ទាប់ពី​មាន​មនុស្ស​ចំនួន​៩​នាក់​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​មាន​វិជ្ជ​មានកូ​វីដ​-១៩​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។​

​រដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជាក់ថា ការបិទ​ខ្ទប់​ការចេញ​-​ចូល​ជា​បណ្ដោះអាសន្ន​នូវ​កំណាត់​ផ្លូវ​ខាងលើនេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា​នេះ​តទៅ រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​ឡើងវិញ​។​

​ជាមួយ​គ្នា​រដ្ឋបាលខេត្ត​សៀមរាប​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ចត្តា​ឡី​ស័ក​។ បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្តល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ការពិន័យ​អន្ត​ការណ៍ ឬ​ផ្តន្ទាទោស​តាម​ច្បាប់​ជាធរ​មា​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​