Chelsea​ទម្លាក់​Real Madrid​បានសម្រេច និង​ឡើងទៅ​ជួប​Man City​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

06-05-2021 10:55 am 305

​នៅ​ទីបំផុត​ក្លិប​បាល់ទាត់​តោ​ខៀវ​Chelsea បាន​ទម្លាក់​ក្លិប​បាល់ទាត់​យក្ស​អេ​ស្ប៉ា​ញ​Real Madrid ឱ្យ​ធ្លាក់​ចេញពី​ពានរង្វាន់​UEFA Champion League ជា​ផ្លូវការ​កាលពី​យប់មិញ​នេះ​ក្នុង​លទ្ធផល​២​ទល់នឹង​០ ក្រោម​ការដឹកនាំ​ដោយ​លោក​Thomas Tuchel​។​

២​គ្រាប់​ដ៏​សំខាន់​របស់​Chelsea​រកបាន​ដោយ​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​Timo Werner នៅ​នាទី​ទី​២៨ និង​គ្រាប់​ទី​២​រកបាន​ដោយ​កីឡាករ​សញ្ជាតិ​អង់គ្លេស​Mason Mount នៅ​នាទី​ទី​៨៥​។ 

​គួរបញ្ជាក់​ថា ក្រោយ​ទម្លាក់​ក្រុម​អធិរាជ​ស​Real Madrid​កាល​ពី​យប់មិញ​រួច ក្រុម​ដែល​មាន​រហស្សនាម​តោ​ខៀវ​នេះ​នឹង​ឡើង​ទៅ​ជួប​នឹង​ក្រុម​Manchester City ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ចុង​ខែ​នេះ​ក្នុង​ទីក្រុង Istanbul៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  RealMadridChelseaChampionLeague

ព័ត៌មានផ្សេងទៀត

Leicester City​យកឈ្នះ​Chelsea ១​ទល់នឹង​០​លើ​កពាន​FA Cup

Zidane បង្ហើប​ថា​នឹង​ចាកចេញ​ពី​Real Madrid ក្រោយ​ចប់​រដូវ​កាល​នេះ​!

Man City​បន្ថែម​គ្រាប់​លើ​PSG​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​Champions League​ជា​ប្រវត្តិសាស្ត្រ​