អំបិល ពិតជាអាចកម្ចាត់ស្មៅចង្រៃក្នុងសួនដំណាំបានមែន?

05-05-2021 7:47 pm 257

អំបិល មានប្រសិទ្ធភាពបំផុត ក្នុងការកម្ចាត់ស្មៅចង្រៃ ដោយការយកល្បាយអំបិល លាយជាមួយទឹក និងបាញ់ទៅលើទីតាំងដែលស្មៅកំពុងដុះ ។ ការលាយល្បាយអំបិលច្រើនឬតិច អាស្រ័យទៅតាមទីកន្លែងដែលបងប្អូន មានគម្រោងកម្ចាត់ស្មៅ ។

បើបងប្អូន ចង់កម្ចាត់ស្មៅនៅក្នុងសួន មានរុក្ខជាតិដទៃទៀតដែលមិនចង់កម្ចាត់ សូមចាប់ផ្តើមលាយល្បាយដែលមានបរិមាណតិច ។ តែ បើសិនបងប្អូន ចង់កម្ចាត់ស្មៅដែលដុះនៅតាមជញ្ជាំងថ្មផ្ទះ ប្រឡោះឥដ្ឋ ឬនៅតាមស្នាមប្រេះនៃបេតុងណាមួយ ល្បាយលាយនៃអំបិល អាចត្រូវបានបង្កើនបរិមាណ ។

ប៉ុន្តែ សូមចងចាំថា បរិមាណអំបិល ប្រាកដជាអាចជះឥទ្ធិពលទៅដល់កម្រិត pH នៃដី ហើយអាចបណ្តាលឱ្យដីប្រែទៅជាក្រិន ។ យ៉ាងណាមិញ ចំពោះការប្រើប្រាស់អំបិល មិនមែនគ្រប់អំបិលទាំងអស់ សុទ្ធតែអាចយកទៅប្រើប្រាស់ដើម្បីកម្ចាត់ស្មៅបាននោះទេ ។ អំបិលដែលអាចយកទៅប្រើប្រាស់បាន គឺជាប្រភេទអំបិលធម្មតា ឬជាប្រភេទអំបិលគ្មានសារជាតិអ៊ីយ៉ូត ។

អំបិលកម្ចាត់ស្មៅបានយ៉ាងដូចម្តេច ?
ពិតណាស់ ដោយសារអំបិលរលាយនៅក្នុងទឹក ។ វាត្រូវបានយកទៅអនុវត្តយ៉ាងមានប្រសិទ្ធភាពបំផុត នៅពេលលាយជាមួយទឹក ព្រោះវាធ្វើឱ្យស្មៅស្រូបយកបានកាន់តែងាយស្រួល ។ សារជាតិ សូដ្យូមក្លរីត (Sodium Chloride) មានជាតិពុលខ្ពស់ ចំពោះរុក្ខជាតិទាំងអស់ ដូច្នេះហើយ ទើបការប្រើប្រាស់ គឺត្រូវតែប្រុងប្រយ័ត្នបំផុត ។ 

អ្វីផ្សេងទៀត អាចជំនួសអំបិល ក្នុងការងារកម្ចាត់ស្មៅចង្រៃ?
ជម្រើសមួយទៀត យើងក៏អាចយកទឹកខ្មេះទៅប្រើប្រាស់ដើម្បីកម្ចាត់ស្មៅចង្រៃបានផងដែរ ។ បងប្អូនអាចយកទឹកខ្មេះស អំបិល និងទឹក លាយបញ្ចូលគ្នា វាក៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្មៅចង្រៃដែរ ។ ប៉ុន្តែ ល្បាយដែលលាយបីមុខចូលគ្នានេះ ចំពោះការប្រើប្រាស់ ក៏ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នដូចគ្នាដែរ ។

ទឹកក្តៅដាំពុះ ក៏ជាជម្រើសមួយដែរ ក្នុងការប្រើប្រាស់ដើម្បីកម្ចាត់ស្មៅចង្រៃ ។ វាជាជម្រើសល្អមួយ សម្រាប់កម្ចាត់ចង្កោមស្មៅ ព្រោះទឹក វានឹងមិនប៉ះពាល់អ្វីឡើយនៅលើដី ។ យ៉ាងណា ការប្រើប្រាស់ទឹកដាំពុះ គួរតែប្រុងប្រយ័ត្ន ដើម្បីកុំឱ្យវាទៅទន្រ្តានបំផ្លាញរុក្ខជាតិដទៃទៀត ដែលយើងមិនចង់កម្ចាត់ ។

ឯកសារយោង៖ https://www.thespruce.com ៕

ព័ត៌មានផ្សេងទៀត

ការរៀបចំបង្គោល និងទ្រើង សម្រាប់ដាំដុះក្រូចវល្លិ

វិធីថែទាំដើមក្រូចវល្លិ ឬក្រូចផាសិន ឱ្យបានផលផ្លែផ្កា

វិធីបណ្តុះកូនក្រូចវល្លិ ឬផាហ្សិន ដោយគ្រាប់

វិធីសាស្រ្តចិញ្ចឹមកង្កែប នៅក្នុងស្បៃ

វិធីតត្រួយ ស្វាយចន្ទី

តិកនិចថែទាំ ដើមរាសី ឱ្យមានសុខភាពល្អ

 ក្រសួងកសិកម្ម​ណែនាំ​ឱ្យ​ប្រយ័ត្ន​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី ដែល​អាច​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​

វិធីសាស្រ្តចិញ្ចឹមកង្កែប នៅក្នុងស្រះ

វិធីសាកមែក ស្វាយចន្ទី

តិចនិកជ្រើសរើសគ្រាប់ល្ហុងល្អៗ ទៅដាំ