Man City​បន្ថែម​គ្រាប់​លើ​PSG​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​Champions League​ជា​ប្រវត្តិសាស្ត្រ​

05-05-2021 9:55 am 262

​នៅក្នុង​ការប្រកួត​ជើង​ទី​២​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុមបាល់ទាត់​Manchester City ដែល​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ PSG(Paris Saint Germain)​ក្នុង​ទឹកដី​អង់គ្លេស​កាលពី​យប់មិញ​គឺ​ក្លិប​អ្នក​មាន​បារាំង​PSG​ពុំ​អាច​ប៉ះប៉ូវ​គ្រាប់​បាល់​មក​វិញ​នោះ​ទេ ផ្ទុយទៅវិញ​ខាង​ម្ចាស់ផ្ទះ​Manchester City​បាន​បន្ថែម​២​គ្រាប់​ទៀត ពោល​គឺ​លទ្ធផល​បញ្ចប់​ទៅ​Manchester City យកឈ្នះ​២​ទល់នឹង​០​ទៅលើ​PSG(​សរុប​ពីរ​ជើង​៤-១)​។​

​ជំនួប​ជើង​ទី​២​នេះ​Manchester City​ស៊ុត​បាន​១២​លើក និង​ចំ​គោលដៅ​៥​លើក គ្រប់គ្រង​បាល់​៤៤ ភាគរយ ស្របពេល​ដែល​PSG​ស៊ុត​បាន​១៤​លើក និង​មិន​ចំ​គោលដៅ​សូម្បី​១​លើក ដ្បិត​បើ​ការគ្រប់គ្រង​បាល់​ល្អ​មាន​៥៦​ភាគរយ​ក៏​ដោយ​។​

​សូមបញ្ជាក់​ថា គ្រាប់​បាល់​បញ្ចប់​ទី​កើតឡើង​តាំង​ពី​នាទី​ទី​១១​ដោយ​កីឡាករ​Riyad Mahrez មុន​ពេល​កីឡាករ​ដដែល​នេះ​បន្ថែម​មួយ​គ្រាប់​នៅ​នាទី​៦៣​។ មក​ដល់​នាទី​៦៩​ស្រាប់តែ​មាន​ការប៉ះទង្គិច​លើ​ទីលាន​នាំឱ្យ Angel Di Maria​ទទួលបាន​កាត​ក្រហម បន្សល់​កីឡាករ​១០​នាក់​សម្រាប់​PSG ដែល​ជ​ល្មម​នឹង​អស់​ឱកាស​បន្ត​ក្តីសង្ឃឹម​តទៅទៀត​។​

​នេះ​ជា​លើក​ដំបូង​សម្រាប់​ក្លិប Manchester City ដែល​ឈាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​UEFA Champions League ដោយ​កន្លង​ទៅ​ក្លិប​យក្ស​នៅ​អង់គ្លេស​នេះ​ធ្លាប់​បាន​ឡើង​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប៉ុណ្ណោះ​៕

​ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  ក្លិបManCityPSGChampionLeague

ព័ត៌មានផ្សេងទៀត

Chelsea​ទម្លាក់​Real Madrid​បានសម្រេច និង​ឡើងទៅ​ជួប​Man City​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

 ​តើ​កម្ពុជា​ទទួលផល​អ្វីខ្លះ​​ពី​GSP​អង់គ្លេស​​ប្រសិនបើ​ទទួលបាន​?​