បិទ​ផ្សារ​សាលា​លេខ​៥​ក្នុង​ខេត្ត​កំពង់ឆ្នាំង ក្រោយ​រកឃើញ​អាជីវករ​៣​នាក់​បាន​ឆ្លងកូវី​ដ​

24-04-2021 12:35 pm 645

​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១​នេះ​បាន​សម្រេច​បិទ​ដំណើរការ​ផ្សារ​សាលា​លេខ​៥ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ​តទៅ បន្ទាប់​ពី​ផ្សារ​នេះ​បាន​រកឃើញ​អាជីវករ​ចំនួន​៣​នាក់នៅក្នុង​ផ្សារ​នេះ​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។ នេះ​បើ​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​កំពង់ឆ្នាំង​។​

​ជាមួយគ្នា​នេះ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បញ្ជាក់ថា រាល់​សកម្មភាព​លក់ដូ​រ និង​ការចេញ ឬ​ចូល​ផ្សារ​នេះ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​។ ដោយឡែក​សម្រាប់​អាជីវករ និង​អ្នក​ធ្លាប់​ចេញ ឬ​ចូល​ផ្សារ​សាលា​លេខ​៥ ត្រូវ​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ ហើយ​បើ​មាន​រោគសញ្ញា​សង្ស័យ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ជាមួយ​ក្រុមការងារ មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ឬ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច ដើម្បី​យក​សំណាក​ទៅពិនិត្យ​រក​មេ​រោគកូ​វីដ​-១៩៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ជា​អ្នកជំងឺ​កូវី​ដ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​