ប្រជាពលរដ្ឋ​ដែល​​កំពុង​ស្ថិតក្នុង​​តំបន់​ក្រហម​​អាចបន្ដ​ទិញ​ស្បៀងតាមរយៈ​នេះ​បាន​

23-04-2021 11:13 am 363
រូបភាពក្រុមការងារក្រសួងពាណិជ្ជកម្មដែលចុះទៅលក់ស្បៀងនៅតំបន់ក្រហម

​ដើម្បី​ជួយ​សម្រួល​ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្ថិតក្នុង​តំបន់​ក្រហម និង​កំពុង​ត្រូវបាន​រឹតត្បិត​ការធ្វើដំណើរ​ចេញ​ក្រៅ​តំបន់ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ក្រុមការងារ ដើម្បី​យក​ស្បៀង​ទៅ​លក់​ដល់​ក្នុង​តំបន់​ក្រហម​នោះ​តែម្ដង​។ 

​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២១​នេះ ក៏បាន​ដាក់លក់​ស្បៀង​នៅ​តំបន់​ក្រហម​ជា​បន្ដទៀត។ ដូច្នេះ​ចំពោះ​បងប្អូន​ដែល​ត្រូវ​ការទិញ​ស្បៀង​​​សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អាចទាក់ទង​ជាមួយ​អាជ្ញាធរ​មូលដ្ឋានឲ្យ​ពួកគាត់​ជួយ​សម្រួល ឬ​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​ផ្ទាល់​ដូចខាងក្រោម​៖

១. 010248701 ចំណាប់​
២. 017251724 សុខ​នាង​
៣. 078450550 ភារុណ​
៤. 093 937877 ណែ​ត ម៉ូ​នី​កា​
៥. 077 74 41 11  កៅ ស៊ីថា​
៦. 012 93 40 88 សែ​ស សុធី​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត