លោកស្រីឱ វណ្ណឌីនស្នើអាជ្ញាធរជួយស្រង់ស្ថិតិពលរដ្ឋនៅតំបន់ក្រហម ដែលត្រូវចាក់វ៉ាក់សាំងដូសទី២

23-04-2021 11:07 am 97

លោកស្រីឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធសូមជួយស្រង់ស្ថិតិអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសទី២ ដើម្បីអាចឲ្យគណៈកម្មការរៀបចំកម្មវិធីផ្តល់វ៉ាក់សាំងជូនពួកគាត់។

ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានស្នើដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់ក្រហម ហើយត្រូវដល់ពេលចាក់វ៉ាក់សាំងដូសទី២ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាន ដោយបញ្ជាក់ប្រាប់នូវកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងដូសទី១ និងប្រភេទវ៉ាក់សាំងដែលបានចាក់ ដើម្បីឲ្យអាជ្ញាធររៀបចំបញ្ជីឈ្មោះ ជូនទៅគណៈកម្មការចំពោះកិច្ចដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំង៕ ដោយ៖ថា ចាន់ធី

ព័ត៌មានផ្សេងទៀត