រដ្ឋបាល​ខេត្ត​ព្រះសីហនុ​សម្រេច​ដាក់​ភូមិ​ចំនួន​៥នៃ​សង្កាត់​លេខ​៤ ជា​តំបន់​ក្រហម​

23-04-2021 9:49 am 350

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ដាក់​ភូមិ​ចំនួន​៥ រួមមាន​៖ ភូមិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ និង​លេខ​៥ នៃ​សង្កាត់​លេខ​៤ ជា​តំបន់​ក្រហម ដោយ​ហាមផ្តាច់​មិនឱ្យ​មាន​ការ​ចេញ​ពី​ផ្ទះ បន្ទាប់ពី​មាន​ផ្ទុះ​ការឆ្លង​ខ្លាំង​នៃ​ជំងឺ​កូវី​ដ​១៩​។​នេះ​បើ​យោង​ទៅ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​សេចក្តីសម្រេច​ដដែល​នោះ​បាន​បន្តថា ក្នុង​កំឡុង​ង​ពេល​ដាក់​ជា​តំបន់​ក្រហម​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាមឃាត់​មិនឱ្យ​ធ្វើ​ដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់ខ្លួន​ដោយ​រួមទាំង​ការ មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​កីឡា​នៅ​ខាងក្រៅ​លំនៅឋាន ឬ​ទី​សំណាក់​របស់ខ្លួន​នោះ​ឡើយ ។ លើកលែងតែ​ការធ្វើដំណើរ​ក្នុង​មូលហេតុ​សុខភាព​បន្ទាន់ និង​ការធ្វើដំណើរ​ទៅ​ជួប​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេ​រោគកូ​វីដ​- ១៩ ឬ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដួស​ទី​២ នៅ​ទីតាំង​ជិត​បំផុត​ក្នុង «​តំបន់​ក្រហម​» តាម​ការកំណត់ និង ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​រដ្ឋបាល​ខេត្ត​ក៏​បាន​ព្រមាន​ដល់ បុគ្គល​ដែល​មិន​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ នឹង​ត្រូវ​ទទួលទោស ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕ 

 ដោយ ឈឹម សុភ​ទ្ទ​

ព័ត៌មានផ្សេងទៀត