អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ក្រុងព្រះសីហនុ​១៤​ថ្ងៃ ពី​ថ្ងៃទី​២៣​មេសាដល់​៦​ឧសភា​

23-04-2021 9:42 am 97

​រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​បិទ​ខ្ទប់​ក្រុងព្រះសីហនុ រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៣ ខែមេសា​នេះ រហូតដល់​ថ្ងៃទី ០៦ ខែ​ឧសភា ឆ្នាំ​២០២១​។ ការសម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់ស្កាត់​មិនឲ្យ​ជំងឺ​នេះ​រាលដាល​ទៅ​តំបន់​ផ្សេង​។​

​បើ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត នៅ​យប់​ថ្ងៃទី​២២ ខែ​មេសា ក្នុងកំលុងពេល​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ និង​ការ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់ខ្លួន លើកលែងតែ​ករណី​មួយចំនួន​ប៉ុណ្ណោះ​។  ក្នុងករណី​មាន​ការបំពាន​វិធានការ​ហាមឃាត់​ធ្វើដំណើរ​នេះ អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​បូក​រួមទាំង​ការឃាត់ទុក​ជា​បណ្ដោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ​ផងដែរ​។​​

បន្ថែម​លើ​នេះ រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស ការធ្វើ​អាជីវកម្ម​នានា​ដែល​មិនមែនជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ​៕

​ដោយ​៖​ស៊ូ សូរិយា​

ព័ត៌មានផ្សេងទៀត