រដ្ឋាភិបាល​ផ្តល់​ដី​ជាង​២​ហិកតានៅ​ខេត្ត​តាកែវ​សម្រាប់​បូជាសព​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​

23-04-2021 9:30 am 89

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​យល់ព្រម​ផ្តល់​ដី​មួយ​កន្លែង​ទំហំ ២​ហិកតា ៣០៣៣ ម៉ែត្រក្រឡា ស្ថិតក្នុង​ភូមិ​តា​សែន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដើម្បី​សាងសង់​ឈាបនដ្ឋាន​បូជាសព​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩​។ នេះ​បើ​តាម​លិខិត​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​អភិបាលខេត្ត​តាកែវ​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា​។​

​គួរបញ្ជាក់​ថា គិត​មកដល់ពេលនេះ មាន​រាជធានី​ខេត្ត​ចំនួន​៣​ហើយ​បាន​ត្រៀម​រៀបចំ​ទីកន្លែង​សម្រាប់​បញ្ចុះ និង​បូជាសព​អ្នក​ស្លាប់​ដោយកូវី​ដ​១៩ ក្នុង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​នៅ​លើ​ផ្ទៃដី​១០​ហិកតា​ស្ថិតនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ក៏​បាន​រៀបចំ​រួចរាល់​ផងដែរ ស្ថិតនៅ​ភ្នំ​ស្លឹក ក្នុង​ស្រុក​រតនមណ្ឌល​៕ 

​ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត