បិទ​ផ្សារ​ទឹកថ្លា​ក្នុង​ខណ្ឌ​សែន​សុខ​១៤​ថ្ងៃ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដជា​បន្តបន្ទាប់​

22-04-2021 8:01 pm 367

​រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ហាម​រាល់​ការលក់ដូរ​ជុំវិញ​ផ្សារ​នេះ​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មេសា ដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ ក្រោយ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ជា​បន្តបន្ទាប់ និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ កាន់តែ​ធ្ងន់ធ្ងរ​ចូល​ក្នុង​សហគមន៍​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​សែន​សែន​។​

​ជាមួយគ្នា អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​អំពាវនាវ​ដល់​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ​ទឹកថ្លា​នេះ​ ឲ្យ​​ប្រញាប់​រួសរាន់​ទៅយក​សំណាក់​ពិនិត្យ​រក​មេ​រោគកូ​វីដ​-១៩​ជា​បន្ទាន់​នៅ​ផ្លូវ​A ខាងត្បូង​ផ្សារ​ពិភព​ថ្មី​ឈូក​មាស ស្ថិតនៅ​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា​៕

​ដោយ​៖ យឺន សីហា 

ព័ត៌មានផ្សេងទៀត