បញ្ជូន​ជនជាតិ​ចិន​១៤​នាក់​ដាក់​ពន្ធនាគារ​ក្រោយ​លួច​ឆ្លងដែន​ពី​កំពត​មក​ភ្នំពេញ​

22-04-2021 3:37 pm 670

​តុលាការខេត្ត​កំពត នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ បាន​ចេញ​ដីកា​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ដាក់ពន្ធនាគារ បន្ទាប់ពី​បាន​លួច​ឆ្លងដែន​ពី​ខេត្ត​កំពត មក​រាជធានី​ភ្នំពេញ ដោយ​បន្លំ​ជិះ​នៅ​ក្នុង​រថយន្ត​ដឹកទំនិញ​។​

​ស្នងការ​នគរ​របាល​ខេត្ត​កំពត បានបញ្ជាក់​ថា ជនជាតិ​ចិន​ទាំង​១៤​នាក់​នេះ បាន​បន្លំ​លាក់ខ្លួន​ជាមួយ​កេស​ស្នោរ ក្នុង​រថយន្ត ម៉ាក​ទូ​រី​ស​មួយគ្រឿង ដោយ​បន្លំ​ភ្នែក​សមត្ថកិច្ច​ថា​ជា​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​។ ប៉ុន្តែ​មក​ដល់ ចំណុច ភូមិសាស្ត្រស្រុក​ឈូក ត្រូវបាន​កម្លាំង​ប្រចាំការ​នៅ​គោល​ព្រំប្រទល់​ខេត្ត​កំពត ​ឃាត់​រថយន្ត​ពិនិត្យ ក៏​ឃើញ​ជនជាតិចិន​ទាំង១៤​នាក់​កំពុង​សំងំ​លាក់ខ្លួន​ក្នុងរថយន្ត៕ ដោយ​៖ សៅ វិសាល​

 ពាក្យគន្លឹះ  ជនជាតិចិនលួចឆ្លងដែន

ព័ត៌មានផ្សេងទៀត