មនុស្ស៣នាក់ទៀតស្លាប់ក្នុងថ្ងៃតែមួយ! ដោយសារកូវីដ-១៩ កាលពីម្សិលមិញនេះ

22-04-2021 3:32 pm 320

អ្នកជំងឺកូវីដ-១៩ ៣នាក់បន្ថែមទៀតបានស្លាប់បាត់បងជីវិតដោយសារវីរុសកូវីដ-១៩កាលពីថ្ងៃទី២១ ខែមេសាម្សិលមិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២១នេះ។

អ្នកជំងឺកូវីដ-១៩ដែលបានស្លាប់ទាំង៣នាក់នេះរួមមាន៖

ទី១. បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ រស់នៅសង្កាត់ផ្សាថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបាន ចូលសម្រាកនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមេសា វេលាម៉ោង២២:០៥នាទីយប់ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ខ្លាំង។ បុរសរូបនេះបានស្លាប់នៅថ្ងៃ ទី២១ ខែមេសា វេលាម៉ោង១៦:៣០នាទីរសៀល។

ទី២. ស្រ្តីជនជាតិខ្មែរ អាយុ៨៣ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំ ពេញ បានចូលសម្រាកនៅមន្ទីពេទ្យកាល់ម៉ែតនៅថ្ងៃទី២១ ខែមេសា វេលាម៉ោង១៣:២០នាទីរសៀល ជាមួយស្ថានភាពដង្ហក់ខ្លាំង និងស្ទះដង្ហើម។ ស្រ្តីរូបនេះស្លាប់នៅថ្ងៃទី២១ ខែមេសា វេលាម៉ោង១៤: ០០នាទីរសៀល។

ទី៣. ស្រ្តីជនជាតិខ្មែរ អាយុ៨១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចូលសម្រាកនៅមន្ទីរ ពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី១៤ ខែមេសា វេលាម៉ោង៥:៣០ល្ងាច ក្នុងស្ថានភាពហត់ដង្ហក់ខ្លាំងបន្ទាប់ ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ ស្រ្តីរូបនេះបានស្លាប់នៅថ្ងទី២១ ខែមេសា វេលាម៉ោង៩:១០ នាទីព្រឹក។

បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ទាំង៣ខាងលើនេះ គឺស្លាប់ដោយ សារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ ដោយរងការវាយលុកពីវីរុសកូវីដ-១៩ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមេសានេះ ប្រទេសកម្ពុជាមានមនុស្សចំនួន៥៩នាក់ហើយបាន ស្លាប់ដោយសារវីរុសវាយលុកផ្លូវដង្ហើមកូវីដ-១៩៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា 

ព័ត៌មានផ្សេងទៀត