ខេត្តព្រះសីហនុសម្រេចបិទខ្ទប់ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ

22-04-2021 2:22 pm 313

រដ្ឋបាលខេត្តព្រះសីហនុសម្រេចបិទខ្ទប់ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជា តំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤ថ្ងៃ។ ការបិទគឺគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ និងតំបន់ផ្សេងទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា 

ព័ត៌មានផ្សេងទៀត