​រដ្ឋសភា​ប្រកាសថា​​មាន​មន្ត្រី​ខ្លួន​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩​

22-04-2021 2:08 pm 762

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានបញ្ជាក់​ពី​ករណី​រកឃើញ​មន្ត្រី ម្នាក់​វិជ្ជ​មានកូ​វីដ​-១៩​។ មន្ដ្រី​រូបនោះ​មានឈ្មោះ ពាំ​ង សាម៉ុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ពិធីការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ត្រូវបាន​រកឃើញ​វិជ្ជមាន​កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២១​។ លោក​មាន​អាស័យដ្ឋាន​បច្ចុប្បន្ន​នៅ ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​អំពាវនាវ​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ខាងលើ​ដោយផ្ទាល់ ត្រូវ​ទៅយក​សំណាក់​នៅតាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល​បានកំណត់​៕

ព័ត៌មានផ្សេងទៀត