មណ្ឌលសុខភាពសំបូរស្ថិតក្នុងខេត្ដកំពង់ចាមត្រូវបិទបណ្ដោះអាសន្ន ក្រោយពាក់ព័ន្ធនឹងអ្នក ជំងឺកូវីដ

22-04-2021 1:59 pm 128

រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមណ្ឌលសុខភាពសំបូរ ដែលស្ថិតនៅភូមិ សំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បន្ទាប់ពីមានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះខៀវ ដាឡៃ ដែលជាមន្រ្តីស្ម័គ្រចិត្តនៅមណ្ឌលសុខភាពសំបូរ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា 

ព័ត៌មានផ្សេងទៀត