បុរស២នាក់ដែលបើករថយន្តឡាយវីដេអូផឹកស្រាបៀ ត្រូវពិន័យម្នាក់៥លានរៀល

22-04-2021 12:20 pm 321

បន្ទាប់ពីត្រូវបានកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា បុរស២នាក់ដែលបើករថយន្តឡាយវីដេអូផឹកស្រាបៀរ ផ្ទុយនឹងមាត្រា១០នៃច្បាប់ប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ ( បទមិនគោរពវិធានការរដ្ឋបាល ) បានចូលខ្លួនសារភាពកំហុស ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះទៀត និងត្រូវបានសមត្ថកិច្ចសម្រេចផាកពិន័យជាទឹកប្រាក់ក្នុងម្នាក់ចំនួន៥លានរៀល។

គួរជម្រាបថា បុរស២នាក់ខាងលើ ទី១មានឈ្មោះថាហួ ធឹម មានទីលំនៅបច្ចុប្បន្នក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២ឈ្នោះពិន នាត មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២បានថតឡាយវីដេអូក្នុងបណ្តាញសង្គមTikTok អំពីសកម្មភាពផឹកគ្រឿងស្រវឹងពេលកំពុងបើកបរ ល្មើសទៅនឹងច្បាប់ និងមិនគោរពវិធានការដ្ឋបាលនៃច្បាប់ប្រឆាំងកូវីដ-១៩ ដែលនេះជាទង្វើដ៏អាក្រក់មួយមិនគួរយកគំរូតាម៕
ដោយ៖ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត