អ្នក​ធ្លាប់​ចេញ​-​ចូល​មន្ទីរពេទ្យ​ព្រះកុសុមៈ​ពី​ថ្ងៃ​ទី​៨​ដល់​១៨​មេសា សូម​ប្រយ័ត្ន​!

22-04-2021 12:07 pm 357

​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​-១៩ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ថា​មាន​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩ លើ​បុគ្គលិក​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មាន​អ្នកជំងឺ​កូវី​ដ​-១៩ បាន​ទៅ​សួរសុខទុក្ខ​បងប្អូន​នៅក្នុង​មន្ទីរពេទ្យ​នេះ​ចន្លោះ​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​។​

​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ចេញ និង​ចូល​មន្ទីរពេទ្យ​ព្រះកុសុមៈ​នៅ​ថ្ងៃ​ដែល​ប្រកាស​នេះ ឬ​បន្ទាប់​ពី​ថ្ងៃ​ដែល​ប្រកាស សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈ​ពេល​១៤​ថ្ងៃ ដោយ​រាប់​ចាប់ពី​ថ្ងៃ​ដែល​បាន​ទៅ​ទីតាំង​នេះ​។​

​ដោយឡែក បើ​ករណី​បើ​មាន​អា​ការៈមិន​ស្រួល​ខ្លួន​ឬ​សង្ស័យ សូមមេត្តា​ប្រញាប់​ទៅពិនិត្យ​រក​មេ​រោគកូ​វីដ​-១៩ ដែល​មាន​ទីតាំង​នៅ​វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក​, មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, សាលាបឋមសិក្សា​សុភមង្គល នៅ​ខាងក្រោយ​ផ្សារ​ស៊ិន​ជូ​រី​បណ្ដោះអាសន្ន និង​មន្ទីរពេទ្យ​បង្អែក​នៅតាម​បណ្ដា​ខេត្ត​នានា​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត