ខេត្ត​ព្រះសីហនុ​៖​អាជីវករ​ផ្សារ​លើ​ដែល​ពិនិត្យ​សំណាក​រួច ហើយ​បន្ត​ដើរ​ចេញ​ក្រៅ​នឹង​ប្រឈម​វិធានការ​ផ្លូវច្បាប់

22-04-2021 12:03 pm 150

​រដ្ឋបាល​ខេត្ត​ព្រះ​សី​នុបាន​អំពាវនាវ​ដល់​អាជីវករ​ផ្សារ​លើ និង​អ្នកពាក់ព័ន្ធ​ដែល​បាន​ពិនិត្យ​សំណាករ​ក​ជំងឺ​កូវី​ដ​-១៩ រួចរាល់ សូម​ធ្វើ​ចត្ដា​ឡី​ស័ក​ឲ្យបាន​ត្រឹមត្រូវ​គ្រ​ប់​ចំនួន​១៤​ថ្ងៃ កុំ​ចេញ​ដើរ​ក្រៅ​ផ្ទះ​រហេតរហូត បើ​ពុំនោះ​ទេ​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​តាម​ច្បាប់​ជា​ធរមាន​។​

​បើ​តាម​រដ្ឋបាល​ខេត្ត​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា​ថា មកដល់ពេលនេះ មាន​អាជីវករ​និង​ក្រុមគ្រួសារ​ភាគច្រើន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការណែនាំ​ហើយ ប៉ុន្តែ​នៅ​មាន​មួយចំនួន​ទៀត​មិន​បាន​អនុវត្ត​តាម​ការណែនាំ​នោះទេ ដោយ​នៅ​តែ​បន្ត​ចេញ​ទៅ​ខាងក្រៅ​លំនៅឋាន​រហេតរហូត នាំឲ្យ​ការ​ទប់ស្កាត់ការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ មាន​ការលំបាក​កាន់តែខ្លាំង​។ ស្ថានភាព​នេះ​តម្រូវឲ្យ​រដ្ឋបាល​ខេត្ត​បន្ត​វិធានកា​របិទ​ការ​លក់ដូរ​នៅ​ផ្សារ​លើ​បន្ថែមទៀត និង​អាច​ឈាន​ដល់​ការបិទ​ខ្ទប់​ក្រុងព្រះសីហនុ​ទាំងមូល​។​

​ដូច​បាន​បញ្ជាក់​ជូន​ខា​ង​លើ អាជីវករ​និង​ក្រុម​គ្រួសារ​ទាំងអស់​ដែល​ពាក់ព័ន្ធ ត្រូវតែ​អនុវត្ត​ការធ្វើ​ចត្តា​ឡី​ស័ក​ឲ្យបាន​ត្រឹមត្រូវ​និង​ម៉ឺងម៉ាត់​បំផុត រហូតដល់​មាន​លទ្ធផល​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជាក់ថា អវិជ្ជ​មាន​កូវី​ដ​-១៩ ជា​លើក​ទី​២ ទើប​អនុញ្ញាតឲ្យ​ចេញ​ក្រៅ​លំនៅឋាន​បាន​។ ក្នុងករណី​អាជ្ញាធរ​រកឃើញថា មាន​បុគ្គល​ណាមួយ​ដែល​បាន​ផ្ដល់​វត្ថុ​សំណាក​រួចហើយ​នៅ​តែ​មិន​អនុវត្ត​តាម​ការណែនាំ រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​វិធានការ​តាម​ច្បាប់​ជា​ធរមាន​។ 

​គួរបញ្ជាក់​ថា ចំណាត់ការ​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការរីក​រាល​ជំងឺ​កូវី​ដ​-១៩ បន្ទាប់​ពី​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​យ៉ាងគំហុក នៅក្នុង​ចំណោម​អាជីវករ​ក្នង​ផ្សារលើ​ក្រុងព្រះសីហនុ និង​ក្រុមគ្រួសារ​ជា​បន្តបន្ទាប់​៕ ​ដោយ​៖​ស៊ូ សូរិយា​

ព័ត៌មានផ្សេងទៀត