រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ជំនួយ​ចំនួន​៣០​មុឺន​ដុល្លារ​ដល់​កម្ពុជា​

22-04-2021 11:24 am 104

​រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ជំនួយ​សប្បុរស​ធម៌​ជា​ថវិកា​ចំនួន​៣០​មុឺន​ដុល្លារ​ដល់​រាជរដ្ឋាភិបា​ល និង​ប្រជាជន​កម្ពុជា​ដើម្បី​ចូលរួម​ចំណែក​ក្នុង ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ នេះ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា នា​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។​

​លិខិត​បន្តថា ថ្នាក់ដឹកនាំ​វៀតណាម​បាន​សម្តែង​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ  ក្រោម​ការដឹកនាំ​របស់​លោក​នាយកដ្ឋមន្ត្រី​ហ៊ុន សែន  ប្រទេស​កម្ពុជា​នឹង​អាច​ជម្នះ​បាន​នូវ​ការលំបាក បង្ក​ដោយ​រោគរាតត្បាត​នេះ​ដោយ​ជោគជ័យ និង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាង​មុន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល  វៀតណាម​ដែល​បាន​ផ្តល់​នូវ​ជំនួយ​ជា​បន្តបន្ទាប់ ដើម្បី​ចូល​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា​៕ ដោយ ឈឹម សុភ​ទ្ទ​

ព័ត៌មានផ្សេងទៀត