ខេត្តកំពង់ចាមប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់នៅស្រុកកងមាស

22-04-2021 11:20 am 131

រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ម្នាក់ គឺបុរសជនជាតិខ្មែរ ឈ្មោះថេង កុសល អាយុ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ នេះបើ តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ចេញថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារ ណៈនៅថ្ងៃទី២២ ខែមេសា រដ្ឋបាលខេត្តបានចាត់ឲ្យមន្ទីសុខាភិបាល បញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡី ស័ក ទៅសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយ ផ្ទាល់ និងប្រយោលបន្ថែមទៀត។ សូមជម្រាបថា ពេលនេះបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះថេង កុសល មានចំនួន១៤នាក់ ហើយ និងត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា 

ព័ត៌មានផ្សេងទៀត