អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​កន្លែង​បូជា​និង​បញ្ចុះសព​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​រួចរាល់​ហើយ​

22-04-2021 11:15 am 502

​អាជ្ញាធរ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា បាន​រៀបចំ​កន្លែង​សម្រាប់​បូជា និង​បញ្ចុះសព​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវី​ដ​១៩​រួចរាល់​ហើយ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភ្នំ​ស្លឹក ក្នុង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បាត់ដំបង​។​

​គួររម្លឹកថា ការត្រៀម​ទីតាំង​សម្រាប់​បូជា និង​បញ្ចុះសព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​សាងសង់​ឈាបនដ្ឋាន​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន​៤ នៅលើ​ទីតាំង​ដី​១០​ហិកតា ស្ថិតក្នុង​ស្រុក​ឱ​រ៉ា​ល់​។ ដោយឡែក អ្នក​កាន់​សាសនា​ម៉ូ​ស្លីម ឬ​សាសនា​គ្រីស្ត ដែល​ត្រូវ​បញ្ចុះសព​នោះ​រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​ឲ្យមាន​ទីលាន​បញ្ចុះ​នៅក្នុង​តំបន់​នេះ​ផងដែរ​។ 

​គួរបញ្ជាក់​ថា បើ​តាម​របាយការណ៍ គិត​ត្រឹម​ថ្ងៃទី​២១ ខែ​មេសា កម្ពុជា​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​សរុប​ចំនួន​៥៦​នាក់​៕  ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត