នេះ​ជា​អត្តសញ្ញាណ​ និង​ទីតាំង​អ្នក​ជំងឺឆ្លង​ថ្មី​៦៨​នាក់​​ នៅ​ខេត្ត​ព្រះសីហនុដែល​រកឃើញ​ម្សិលមិញ​​

21-04-2021 10:49 pm 1914

​រដ្ឋបាលខេត្ត​ព្រះសីហនុ បានបង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩ ចំនួន​៦៨​នាក់ ដែល​ទើប​រកឃើញ​នៅ​ថ្ងៃទី​២០ ខែមេសា​ម្សិលមិញ ដែល​ភាគច្រើន​គឺជា​សង្កាត់​លេខ​៤​។ ដោយឡែក​សម្រាប់​អាជីវករ​លក់ដូរ​នៅ​ផ្សារលើ​វិញ​គឺ​មានការ​ថម​ថយចុះ បន្ទាប់ពី​ការកើនឡើង​យ៉ាងគំហុក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​តាមរយ​:​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​២១ ខែមេសា​នេះ រដ្ឋបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​អាជីវករ និង​ប្រ ជា​ពលរដ្ឋ​ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នក​កើត​ជំងឺ​កូវី​ដ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ផ្ដល់​វត្ថុ​សំណាក នៅ​វេទិកា​៧​មករា រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ពាក់ព័ន្ធ​ជាមួយ​ស្ថានភាព​បែបនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏​បានសម្រេច​ផ្អាក​ការលក់ដូរ​បណ្ដោះ អា សន្ន នៅ​ផ្សារលើ​ក្រុងព្រះសីហនុ ជា​បណ្ដោះអាសន្ន​ផងដែរ ហើយ​តម្រូវឲ្យ​អាជីវករ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ទៅធ្វើ​ចត្តា​ឡី​ស័ក​៕ ដោយ វណ្ណ យ៉ា​រី 


ព័ត៌មានផ្សេងទៀត