ឃាត់ខ្លួន​បុរស​២​នាក់​ដែល​ផឹកស៊ី និង​ថត​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​TikTok

21-04-2021 10:14 pm 1394

​បុរស​២​នាក់​ដែល​បាន​នាំគ្នា​ផឹកស្រា​បង្អួត​ក្នុង​រថយន្ត ដោយ​ថត​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​TikTok​ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១​នេះ ដោយសារតែ​ពួកគេ​ទាំង​២​នាក់​នេះ បាន​ល្មើស​នឹង​បម្រាម​ហាម​ជួបជុំ​នៅ​អំឡុង​ពេល​ដែល​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កំពុងតែ​អនុវត្ត​នូវ​វិធានការ​បិទ​ខ្ទប់​រយៈពេល​១៤​ថ្ងៃ​។​

​បើ​តាម​លោក​ជា ពៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ថា​បុរស​ទាំង​ពីរ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​រួមមាន​៖ ទី​១.​ឈ្មោះ​ពិន នា​ត អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង និង​ទី​២.​មាន​ឈ្មោះ​ហូ ជី​ម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង តែ​បច្ចុប្បន្ន​បុគ្គល​ទាំងពីរ កំពុង​ប្រកបមុខរបរ​នៅ​ភ្នំពេញ​។​

​យ៉ាងណាមិញ ក្រោយ​ការចាប់ខ្លួន បុរស​ទាំង​២​នាក់​នេះ សមត្ថកិច្ច​កំពុងតែ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​២​នាក់​កំពុង​ដើរ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩

 ​អំឡុងពេល​បិទ​ខ្ទប់​ទី​ក្រុងភ្នំពេញ​៣​សប្ដាហ៍​​មាន​មនុស្ស​ជិត​៣០០​នាក់​ត្រូវបាន​ឃាត់ខ្លួន​​

 លោក​កើត ឆែ​៖ អ្នក​ភ្នំពេញ​អាច​ទៅ​ខេត្ត​បាន តែ​ត្រូវ​គោរព​តាម​វិធានការ​ខេត្ត​នោះ​

 កម្មករចាក់វ៉ាក់សាំងរួចមានអាទិភាពចូលធ្វើការវិញក្រោយបញ្ចប់ការបិទខ្ទប់

ក្រសួងព័ត៌មាន៖ សុពលភាពលិខិតធ្វើដំណើរសម្រាប់អ្នកសារព័ត៌មាននឹងបន្តរហូតចប់វិធានការបិទខ្ទប់

​ការបិទ​ខ្ទប់​អាច​បញ្ចប់​រយៈពេល​១​សប្តាហ៍​ទៀត​ រឺក៏​បន្ត អាស្រ័យ​លើ​ការចូលរួម​ពី​គ្រប់ភាគី​​

 លោក​គឹម សន្ដិភាព​៖​តំបន់​ដែល​កំពុង​បិទ​ខ្ទប់​នៅតែ​បន្ដ​ហាមឃាត់​ការចេញ​-​ចូល​ដដែល​

ការកាត់ទោសអ្នកបំពានវិធានការបិទខ្ទប់គឺជាគំរូព្រមានដល់បុគ្គលដែលចង់ល្មើសវិធានការបិទខ្ទប់ដ៏ទៃទៀត

ស្ថានភាព​នេះ​សេរីភាព​និង​សិទ្ធិ​គួរ​ស្ថិតក្រោម​សុវត្ថិភាព​សុខភាព​សាធារណៈ​

អ្នក​ល្មើស​វិធានការ​បិទ​ខ្ទប់​មិនឲ្យ​ចេញ​ក្រៅ​ផ្ទះ ប្រឈម​ការ​ជាប់​ពន្ធនាគា​រ​