គិតត្រឹមពេលនេះ ជនជាតិចិន១ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា

21-04-2021 11:32 am 124

រហូតមកដល់បច្ចុប្បន្ននេះ មានពលរដ្ឋចិននៅក្នុងប្រទេសកម្ពុជាចំនួន១ម៉ឺននាក់ហើយ បូករួមបញ្ចូលទាំងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ ដែលបានចាក់វ៉ាក់សាំងដូសទី១។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិននៅកម្ពុជា។

តំណាងឲ្យពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជា ស្ថានទូតចិនបានអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រពេញទំហឹងពីស្ថាប័នក្នុងប្រទេសកម្ពុជា រួមមានក្រសួងសុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា ក៏ដូចជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃលេខាធិការដ្ឋានសភាពាណិជ្ជកម្មចិន(កម្ពុជា)ផងដែរ។

គួរបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្ដាច់ខ្សែចម្លងកុំឲ្យជំងឺនេះបន្តរីករាលខ្លាំង កម្ពុជានិងចិនបានបង្ហាញនូវការសហការគ្នាយ៉ាងល្អ។ ជាក់ស្ដែង រដ្ឋាភិបាលក៏បានផ្ដល់នូវថ្នាំពេទ្យ បរិក្ខាវេជ្ជសាស្រ្ត និងវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ចំនួន២,៨លានដូសដល់កម្ពុជា ដែលក្នុងនោះមាន ១,៣លានដូសជាជំនួយមនុស្សធម៌៕

ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត