យុវជន​៤​នាក់ ត្រូវ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ត្រូវ​ពិន័យ​ប្រាក់​ម្នាក់​១​លាន​រៀល ក្រោយ​ផឹកស៊ី​ល្មើស​បម្រាម​ជួបជុំ​

20-04-2021 10:46 pm 2564

​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា អភិបាលខេត្ត​តាកែវ លោក​អ៊ូច ភា បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​យុវជន​ចំនួន​៤​នាក់ ដែល​បាន​នាំគ្នា​ផឹកស៊ី​រាំច្រៀង​នៅ​ភូមិ​អង្គ​រាំង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង​។​

​ក្រោយ​ឃាត់ខ្លួន​យុវជន​ទាំង​៤​នាក់​នេះ ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តតាកែវ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ១​លាន​រៀល ដោយ​ចោទប្រកាន់​ពី​បទ​មិន​គោរព​វិធាន​រដ្ឋបាល និង​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​តាមរយៈ​ការប្រកាស​សាលក្រម​។   

​យោងតាម​មាត្រា​៤ ដែល​ចែង​ពី​ការ​រឹតត្បិត​ឬ​ការហាមឃាត់​ការធ្វើដំណើរ​, មាត្រា​១០ ចែង​ពី​បទ​មិន​គោរព​វិធានការ​រដ្ឋបាល និង​មាត្រា​១១ ចែង​ពី​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​បាន​កំណត់​ថា អំពើ​រារាំង ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការអនុវត្ត​វិធានការ នឹង​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ពី​១​មួយ​លាន​រៀល​ទៅ ៥​លាន​រៀល​។ ក្នុងករណី​បណ្តាល​ឱ្យ​មាន​ការចម្លង​ជំងឺ​កូវី​ដ​-១៩ ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ​....​ល​....៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

បុគ្គលល្មើសវិធានសុខាភិបាលឈ្មោះលាន់ ឡាត្រូវតុលាការសម្រេចដាក់ពន្ធនាគារបណ្ដោះអាសន្ន

ខេត្តកំពង់ស្ពឺដាក់ចេញបម្រាមជួបជុំ ពីម៉ោង៨យប់ដល់៥ភ្លឺ រយៈពេល២សប្ដាហ៍

 អ្នកមិនគោរពបម្រាមនៃវិធានការរដ្ឋបាលនឹងប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំ

លោក​ពេជ្រ ស្រស់​ប្តេជ្ញា​គណបក្ស​លោក​នឹង​បម្រើ​ប្រយោជន៍​ជាតិ​មិន​ពុករលួយ​ដាច់ខាត​

 ទូត​ខ្មែរ​ប្រាប់​ពលរដ្ឋ​កំពុង​នៅ​វៀតណាម​​​កុំ​រំលោភ​វិធានការ​ការពារកូ​វីដ​១៩​អាច​ជាប់ពន្ធនាគារ​​​

 “​បៃតង​សង្ក្រាន្ដ​”​ព្រឹត្ដិការណ៍​ផ្សារភ្ជាប់​សារប្រយោជន៍​និង​ការអភិរក្ស​ព្រៃឈើ​

 ជន​វាយប្រហារ​ថ្នាក់ដឹកនាំ​​តាមរយៈ​ហ្វេ​សប៊ុក​ក្លែងក្លាយ​រយៈពេល​៤​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​​

ដំណើរការប្រឡងឌីប្លូមនៅព្រឹកនេះប្រព្រឹត្តទៅយ៉ាងរលូន

បក្ស​យុវជន​កម្ពុជា​នឹង​រៀបចំ​សមាជ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​ខែ​កុម្ភៈ​ឆ្នាំ​២០២១

ស្ត្រី​ដែល​យក​កាំបិត​ឆូត​មុខ​ក្មេងស្រី​ត្រូវ​តុលាការ​សម្រេច​ដាក់ពន្ធនាគារ​១២​ឆ្នាំ​