ដាក់​ខ្ទឹមស​ក្រោម​ខ្នើយ​រាល់​យប់​អាចជួយ​ដល់​ការ​គេង​និង​កម្ចាត់​អាការ​តឹង​ណែន​ក្នុង​ច្រមុះ​

20-04-2021 8:26 pm 288

​ខ្ទឹមស​មិនមែន​គ្រាន់តែ​ជា​គ្រឿងទេស​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ឱសថ​ជួយ​ដល់​សុខភាព​របស់​អ្នក​ផងដែរ​។ ខ្ទឹមស​មាន​មហាអំណាច​មិន​គួរឲ្យ​ជឿ​ដូច​ជា​ការប្រយុទ្ធប្រឆាំង​នឹង​កោសិកា​មហារីក ការ​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន​របស់​អ្នក ហើយ​ថែមទាំង​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ទៀត​ផង​។ ចំពោះ​ក្លិន​របស់​ខ្ទឹមស​ដ្បិត​មិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ ប៉ុន្តែ​ផ្តល់​អត្ថប្រយោជន៍​មិន​នឹកស្មាន​ដល់ ជាពិសេស​ការ​ស្រូបយក​ក្លិន​ខ្ទឹមស​ដែល​ភាយ​តាម​កម្លាំង​ខ្យល់​តិចៗ​នា​ពេល​រាត្រី​។​

​អ្នក​គ្រាន់តែ​យក​ខ្ទឹមស​ស្រស់​ដាក់​នៅ​ក្រោម​ខ្នើយ​រៀងរាល់​យប់​ពេល​ចូល​គេង ចំហាយ​ចេញ​ខ្ទឹមស​ដែល​អ្នក​ស្រូប​ចូល​ទៅ​នោះ នឹង​ជួយ​ឲ្យ​ច្រមុះ​របស់​អ្នក​ដែល​កំពុង​តឹង​ណែន​ប្រែ​មក​ជា​ធូរស្រាល និង​ធ្វើឲ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល​។ ខ្ទឹមស​មាន​សមត្ថភាព​បំផ្លាញ​បាក់តេរី​អាក្រក់​គ្រប់​ប្រភេទ ព្រោះ​វា​មាន​មុខងារ​ប្រឆាំងនឹង​បាក់តេរី​ដែលមាន​ឥទ្ធិពល​ខ្លាំង​មិន​គួរឲ្យ​ជឿ​។ ប្រសិនបើ​ដាក់​ខ្ទឹមស​នៅក្រោម​ខ្នើយ​ក្លាយ​ជា​ទម្លាប់​មួយ ដែល​អ្នកនឹង​សង្កេតឃើញថា​អ្នកនឹង​លែង​ឈឺ​នៅពេល​ភ្ញាក់​ពី​គេង​ពេលព្រឹក​តទៅទៀត វា​ហាក់ដូចជា​ខ្ទឹមស​នេះ​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​រាង​ការ​របស់​អ្នក​អ៊ីចឹង​។ ដាក់​ខ្ទឹមស​មួយ​ដុំ​នៅក្រោម​ខ្នើយ​គេង​របស់​អ្នក អាច​ជួយ​ឲ្យ​ការគេង​របស់​អ្នកកា​ន់តែ​ប្រសើរ​ឡើង​ផងដែរ​។ ខ្ទឹមស​សំបូរ​ទៅ​ដោយ​វីតាមីន​B1 ដែល​ត្រូវបាន​គេ​ដឹងថា​ជួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​គេង​មិន​លក់​។ រុក្ខជាតិ​ដ៏​អស្ចារ្យ​នេះ​មាន​ឥទ្ធិពល​វិជ្ជមាន​ផងដែរ ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​ហើយ​នៅ​ទីបំផុត​វា​អាច​ធ្វើឲ្យ​អ្នក​ស្ងប់​និង​ធូរស្រាល​ក្នុង​អារម្មណ៍​។​

​ក្រៅពីនេះ ខ្ទឹមស​ក៏​អាច​ជួយ​អ្នក​បណ្តេញ​សត្វល្អិត​ចង្រៃ កុំឲ្យ​ចូល​មក​រំខាន​អ្នក​នៅ​ពេល​កំពុងតែល​ង់​លក់​នៅក្នុង​ដំណេក​ផងដែរ​។ សត្វ​ពីងពាង ជាពិសេស​សត្វ​មូស​សុទ្ធតែ​ពុល​នឹង​ក្លិន​ខ្ទឺម ស ដូច្នេះ​បើ​អ្នក​មាន​ខ្ទឺមស​នៅ​ក្បែរ​ខ្លួន សត្វល្អិត​ទាំងនេះ​មិន​ហ៊ាន​មក​ជិត​អ្នក​ឡើយ​៕​

 ពាក្យគន្លឹះ  ខ្ទឹមសច្រមុះការគេង

ព័ត៌មានផ្សេងទៀត