បិទ​ផ្សារ​ព្រៃ​ខ្មែរ និង​ទីតាំង​២​កន្លែង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បណ្ដោះអាសន្ន ក្រោយ​មាន​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លងកូវី​ដ​

20-04-2021 6:53 pm 284

​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​នូវ​ទីតាំង​ចំនួន​៣​កន្លែង​ដែល​រួមមាន មន្ទីរ​សម្រាក​ព្យាបាល​ផ្សារឆ្នាំង វត្ត​ទួល​សង្វាស​ត្ថា​រាម និង​ផ្សារ​ព្រៃ​ខ្មែរ ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀរ ក្រោយ​ទីតាំង​ទាំង​៣​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ម្នាក់​ឈ្មោះ​នូ ចុល រស់នៅ​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។ នេះ​បើ​យោងតាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​កំពង់ឆ្នាំង​។​

​ជាមួយគ្នា អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បញ្ជាក់ថា ទីតាំង​ទាំង​៣​ខាងលើ​នេះ​ត្រូវ​បិទ​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ​រហូត​មាន​ការជូនដំណឹង​ជា​ថ្មី​។ មិនតែប៉ុណ្ណោះ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ក៏​បាន​បញ្ជា និង​អំពាវនាវ​ឲ្យ​ស្រាវជ្រាវ​រក​អ្នក​ដែល​មាន​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩ និង​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ជា​បន្ទាន់​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ជា​អ្នកជំងឺ​កូវី​ដ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​