រកឃើញអ្នកឆ្លងច្រើននៅរាជធានីភ្នំពេញកាលពីម្សិលមិញមានប្រភពពីរោងចក្រ Fortuna និង ផ្សារដើមគ

18-04-2021 8:43 pm 1661

​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១​ម្សិលមិញ មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ចំនួន​៤៩៣​នាក់ ហើយ​បើ​យោង​ទៅតាម​អត្តសញ្ញាណ និង​ទីតាំង​ដែល​សាលា​រាជធានី​ភ្នំពេញ​បានបង្ហាញ​ថា ករណី​ឆ្លង​ភាគច្រើន​ផ្ទុះ​ចេញ​ពី​រោងចក្រ​Fortuna ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ករណី​ឆ្លង​មួយចំនួន​ធំ​ទៀត​កើតចេញ​ពី​ផ្សារ​ដើមគ ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​បឹង​កេងកង​។​

​ទន្ទឹម​នឹង​ការបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូវី​ដ​-១៩ នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ទាំងអស់​ខាងលើ​ត្រូវ​រាយ​ការជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ និង​រួសរាន់​ទៅ​យក​សំណាក​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, មណ្ឌល​សុខភាព​ចាក់អង្រែ វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា​សុភមង្គល និង​ត្រូវ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ ក្នុងករណី​មាន​បញ្ហា​សុខភាព​ដូចជា​ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាក​ដកដង្ហើម ក្តៅខ្លួន ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​។ 

​សូមជម្រាបថា​ការបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូវី​ដ​-១៩ ទាំងនេះ​គឺ​ដើម្បី​ជូន​ដំណឹង​ដល់​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ទៅ​ធ្វើ​តេស្ត​សុខភាព ឬ​ធ្វើ​ចត្តា​ឡី​ស័ក និង​ដាក់​ចេញ វិធានការ​នានា ដើម្បី​ថែទាំ​សុខភាព និង​ទប់ស្កាត់​កុំឲ្យ​មាន​ចម្លង​បន្ត​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​នៅតាម​រោងចក្រ​-​សហគ្រាស​

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៣២​នាក់​ទៀត​ក្នុង​ក្រុង​/​ស្រុក​ចំនួន​៨

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៤៩៥​នាក់​ទៀត សរុប​កើន​ដល់​ជិត​៤​ម៉ឺន​នាក់​

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​