អ្នកជំនាញ​សុខភាព​ណែនាំ​ឲ្យ​អន្តវត្ត​ចំណុច​មួយចំនួន ដើម្បី​ការពារ​ជំងឺមហារីក​

12-04-2021 6:31 pm 531

​មាន​មូលហេតុ​ជាច្រើន​បណ្តាលឲ្យ​កើត​ជំងឺមហារីក​រួមមាន ការជក់បារី ការ​ទទួលទាន​គ្រឿង​ស្រវឹង ការ​ទទួលទាន​អាហារ​ឆៅ ការ​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់ មិនសូវ​​ធ្វើ​លំ​ហាត់ប្រាណ ប្រវត្តិ​គ្រួសារ​ជាដើម​។ បើទោះបីជា​ជំងឺមហារីក​កាច​សាហាវ​យ៉ាងណាក៏ដោយ ប៉ុន្តែ​អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​នេះ​បាន ប្រសិនបើ​អនុវត្តតាម​វិធី​មួយចំនួន​ដូចជា​៖

-​បរិភោគ​អាហារ​ឲ្យបាន​ត្រឹមត្រូវ អាហារ​ដែល​សម្បូរ​ទៅដោយ​បន្លែ​ជាតិ​សរសៃ និង​អូ​មេហ្គា​-៣ អាចជួយ​ការពារ​ការ​លាក​និង​ការពារ​ជំងឺមហារីក​។​

-​កាត់បន្ថយ​ការប្រើ​ថង់​ផ្លា​ស្ទិក អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ កាលីហ្វ​ញ៉ា បាន​បង្ហាញថា អ្នក​គួរតែ​ជៀសវាង​ការប្រើប្រាស​ថង់​ឬ​ប្រអប់​ដែល​ធ្វើ​ពី​ផ្លា​ស្ទិក សម្រាប់​វេច​ខ្វប់​អាហារ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​បង្ក​ជំងឺមហារីក ជាពិសេស​ការ​វេច​ខ្ចប់​អាហារ​ក្តៅ​តែម្តង​។​

-​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ អ្នក​គួរតែ​ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​មួយ​សប្តាហ៍​ឲ្យបាន​៦​ថ្ងៃ ដូចជា​ការ​ជិះ​កង់​ឬ​រត់​តិចៗ​២៥​ទៅ​៣០​នាទី​ក្នុង​មួយថ្ងៃ​។ ការសិក្សា​មួយ​បាន​រកឃើញថា ការធ្វើ​លំ​ហាត់ប្រាណ​បាន​២​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក រហូតដល់​ទៅ​៣១​ភាគរយ​។​

-​បរិភោគ​ត្រី​ជា​ទៀងទាត់ ការសិក្សា​នៅ​ចក្រភព​អង់គ្លេស​បាន​រកឃើញថា ការ​ទទួលទាន​សាច់​ក្រហម និង​សាច់​កែច្នៃ គឺជា​មូលហេតុ​ដែល​បណ្តោល​ឲ្យ​កើត​ជំងឺមហារីក​ពោះវៀន​ធំ​។ ក៏ប៉ុន្តែ ប្រសិនបើ​អ្នក​ប្តូរ​ទម្លាប់ មក​ទទួលទាន​សាច់​ត្រី​វិញ ឱកាស​នៃ​ការ​វិត្ត​ទៅរក​ជំងឺមហារីក​ត្រូវ​កាត់បន្ថយ ជាពិសេស​សម្រាប់​អាហារ​ពេល​ល្ងាច​៕

 ពាក្យគន្លឹះ  សុខភាពជំងឺមហារីក

ព័ត៌មានផ្សេងទៀត