ប្រេសិត​ចិន​ជំរុញ​ឱ្យ​អាមេរិក​ដក​ទណ្ឌកម្ម​លើ​អុីរ៉ង់​ជាបន្ទាន់​

10-04-2021 6:39 pm 1197

​ប្រេសិត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក​វ៉ាង គុន​( Wang Qun) រួមទាំង​អង្គការ​អន្តរជាតិ​ដទៃទៀត​នៅ​ទីក្រុង​វី​យែន​បាន​និយាយ​ថា​ការសន្យា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការដក​ទណ្ឌកម្ម​លើ​អុីរ៉ង់​ត្រូវតែ​ចាប់ផ្តើម​ជា​បន្ទាន់​។ លោក​ថា​ទាក់ទង​នឹង​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ដោយ​សហរដ្ឋ​អាមេរិក​ចំពោះ​អុីរ៉ង់ ប្រទេស​ចិន​និង​ភាគី​ពាក់ព័ន្ធ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នៅក្នុង​កិច្ចប្រជុំ​ដោយ​ប្រយោល​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់ ឆ្នាំ​២០១៥(JCPOA) ហើយ​តម្រូវ​ឱ្យ​ដក​ជា​បន្ទាន់​នូវ​ទណ្ឌកម្ម​នេះ ។ លោក​វ៉ាង​បាន​មាន​ប្រសា​ស​ន៏​ថា «​បញ្ហា​ទាំងអស់ គឺ​បណ្តាលមកពី​ការដាក់ទណ្ឌកម្ម​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​អាមេរិក​មក​លើ​អង្គភាព​និង​បុគ្គល​ដែល​បាន​អនុវត្ត JCPOA »​។​

​លោក​វ៉ាង គុន​បន្តថា ចិន​បាន​កត់សម្គាល់​ឃើញថា​ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​សារ​វិជ្ជមាន​មួយ​ចំនួ​ន​អំពី​ការដក​ទណ្ឌកម្ម ប៉ុន្តែ​ចិន​សំណូបពរ​ឱ្យ​សហរដ្ឋអាមេរិ​កចាត់វិធានការជា​ក់​ស្តែង​ភ្លាមៗ តែម្តង​កុំឱ្យ​ទុក​យូរ ដើម្បី​សម្រួល​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​JCPOA ដោយ​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​បាន​សង្កត់ធ្ងន់ថា​ការដក​ទណ្ឌកម្ម​ទាំងនេះ​មិនមែន​គ្រាន់តែ​ជា​ការសម្របសម្រួល​បញ្ហា​ទ្វេភាគី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ទិដ្ឋភាព​សំខាន់​នៃ​ការការពារ​កិច្ចព្រមព្រៀង​JCPOA ដែល​នឹង​ផ្តល់​លទ្ធផល​ដល់​ពហុភាគី​និយម​ផងដែរ​។​

​គួរកត់សម្គាល់​ថា​ភាគី​នានា​នឹង​បន្ត​ការចរចា​គ្នា​នៅ​ទីក្រុង​វី​យែន​នៅ​សប្តាហ៍​ក្រោយ​។ ការចរចារ​នេះ​ត្រូវបាន​សង្ឃឹម​នឹង​មាន​សន្ទុះ​វិជ្ជមាន​កើតឡើង ហើយ​ចិន​សង្ឃឹមថា​ទីក្រុង​វី​យែនក៏​នឹង​ធ្វើ​ជា​សាក្សី​ដល់​គ្រប់​ភាគី​ទាំងអស់​ដែល​ឈាន​ដល់​ការរៀបចំ​សម្រាប់​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​ដើម្បី​បន្ត​អនុវត្ត​តាម​កិច្ចព្រមព្រៀង​JCPOA នេះ​ឡើង​វិញ​។​

​គួរ​រំលឹក​ថា​អតីត​នាយករដ្ឋមន្ត្រី​លោក​ដូណាល់ ត្រាំ កាលពី​ឆ្នាំ​២០១៨ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់ ដោយ​ចោទ​អ៊ីរ៉ង់​ថា​បាន​បំពាន​ទៅ​លើ​កិច្ចព្រមព្រៀង និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អុីរ៉ង់​យ៉ាងធ្ងន់ធ្ងរ​។ ក្រោយមក​អុីរ៉ង់​បាន​ប្រកាស​ដោយ​ចំហ ថា​នឹង​បំពាន​លើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ដើម្បីឱ្យ​អាមេរិក​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​ប្រទេស​ខ្លួន​វិញ​៕

ព័ត៌មានផ្សេងទៀត