រយៈពេល៧ថ្ងៃនៃការអនុវត្តបម្រាមគោចរហាមការឃាត់ការធ្វើដំណើរពីម៉ោង៨យប់ ដល់៥ភ្លឺ សមត្ថកិច្ចបានឃាត់ទុកយានយន្តសរុបចំនួន១៧៨គ្រឿង ដែលក្នុងនោះម៉ូតូចំនួន១៤៦គ្រឿង និងរថយន្តចំនួន៣២គ្រឿង។ ចំណែកឯអ្នកបើកបរទាំងអស់ ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួន។
បើតាមអគ្គស្នងការនគរបាលជាតិ សកម្មភាពនៃការអនុវត្តន៍បំរាមគោចរក្នុងរយៈពេល០៧ថ្ងៃចុងក្រោយនេះ ឃើញថាស្ថានភាពទូទៅនៅក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់។ ចំណែកចំនួនបទល្មើសនៃអ្នកធ្វើដំណើរចរាចរណ៍ល្មើសបម្រាមគោចរក៏បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែងនៅយប់ទី២នៃការចាប់ផ្តើមអនុវត្តវិធានការដ្ឋបាលនេះ អាជ្ញាធររាជធានីភ្នំពេញឃាត់បានយានយន្តសរុប៧៣គ្រឿង យប់ទី៣ឃាត់បាន៨២គ្រឿង យប់ទី៤ឃាត់បាន១០គ្រឿង យប់ទី៥ឃាត់បាន០៩គ្រឿង យប់ទី៦ឃាត់បាន០២គ្រឿង និងយប់ទី៧ ឃាត់បានចំនួន០២គ្រឿង៕