គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

08-04-2021 1:05 pm 754

​លោកគ្រូ​ពេទ្យ ឈ្មោះ ប៊ុន ទិវា ជា​អ្នកបច្ចេកទេស​មន្ទីរពិសោធន៍ បម្រើ​ការងារ​នៅ​ផ្នែក​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត និង​ជា​ម្ចាស់​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​មានជ័យ បាន​ទទួល​មរណភាព​ដោយ​ជំងឺ​កូវី​ដ​-១៩​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១​។​

​លោកគ្រូ​ពេទ្យ ប៊ុន ទិវា ត្រូវបាន​រកឃើញ​ឆ្លងកូវី​ដ​១៩ កាលពី​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ លោក​មាន​ទីលំនៅ​បច្ចុប្បន្ន នៅផ្ទះ​លេខ​៥G ផ្លូវ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ក្រុមទី​១ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។ បើ​យោង​ទៅតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល លោកគ្រូ​ពេទ្យ​ប៊ុន ទិវា បាន​ស្លាប់​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ស្រួចស្រាវ និង​រលាក​សួត​សងខាង​ធ្ងន់ធ្ងរ ដោយសារ​វីរុស​កូវី​ដ​-១៩ វាយលុក​។​
​លោក​ស្ថិតនៅ​ចំណោម​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ ចំនួន​២​នាក់ កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១​ម្សិលមិញ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល និង​សេចក្តី​ជូន​ព័ត៌មាន​របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

​គិត​ត្រឹម​ថ្ងៃទី​០៧ ខែ​មេសា​នេះ អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន ២៤​នាក់ រាប់​ទាំង​អ្នក​ឆ្លង​ថ្មី​២​នាក់​ទៀត​កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា​។​ក្នុងនោះ​ក៏​មាន​អ្នកស្លាប់​ដែលជា​គ្រូពេទ្យ​២​នាក់​ផង​ដែរ គឺ​លោកគ្រូ​ពេទ្យ ស្តើង ជា លោក​ជា​វេជ្ជបណ្ឌិត​ឯកទេស រោគ​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ចូល​និវត្តន៍ និង​បង្រៀន​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ផង​ដែរ​លោក​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ និង​មួយ​រូប​ទៀត គឺ​លោកគ្រូ​ពេទ្យ​ប៊ុន ទិវា នេះ​៕ ​ដោយ​៖​ឈឹម សុភ​ទ្ទ​

ព័ត៌មានផ្សេងទៀត