មុន​និង​ក្រោយ​ច៉ាក់​វ៉ាក់សាំង​មិនគួរ​ទទួល​ទានគ្រឿង​ស្រវឹង​និង​អាហារ​មាន​រសជាតិ​ហិរ​

08-04-2021 12:38 pm 1029

​លោកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានឲ្យដឹងថា​អាហារ​មួយ​ចំនួនដែល​ត្រូវតម​ចាំបាច់​ក្នុងកំឡុងពេ​លចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ មានដូចជា​គ្រឿង​ស្រវឹង និង​គ្រឿង​ហិរ​។ 

​លោកស្រី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​រូបនេះ បាន​ឲ្យដឹងទៀតថា​មូលហេតុ​ដែល​ត្រូវតម​គ្រឿង​ស្រវឹង​មុនពេល​ចាក់​បី​ថ្ងៃ និង​ពេល​ចាក់​ដូសទី​១ និង​ដូសទី​២​រួចរាល់ យ៉ាងហោចណាស់​ត្រូវ​តម​២​ទៅ​៣​សប្តាហ៍​ដើម្បី​ទុកពេល​ឲ្យ​សរីរាង្គ​ឆ្លើយតប​ជាមួយ​វ៉ាក់សាំង និង​ដើម្បី​បង្កើតបាន​អង្គ​បដិបក្ស​សម្រាប់​ប្រឆាំង​ជាមួយកូ​វីដ​-១៩...

​សំឡេង​លោកស្រី​ឱ វណ្ណឌី​ន​៖

​លោកស្រី​បន្ថែមថា​ចំពោះ​ការ​តម​គ្រឿង​ហិ​រវិញ ប្រសិនបើ​ហិរ​តិចតួច​មិនជា​បញ្ហា​នោះទេ តែ​កុំឲ្យ​តែ​ទទួលទាន​ហិរ​ខ្លាំងពេក​។ ទន្ទឹមនឹង​ការលើកឡើង​ពី​អាហារ​ដែល​ត្រូវ​តម​ចាំបាច់​ទាំងពីរ​មុខ​នេះ លោកស្រី​ឱ វណ្ណឌី​ន ក៏បាន​ឲ្យដឹងទៀតថា ចំពោះ​គ្រឿង​សមុទ្រ​គឺ​ត្រូវ​តម​ចំពោះតែ​អ្នក​ដែលមាន​អាលែកហ្ស៊ី​ជា​មួយគ្រឿង​សមុទ្រ​តែប៉ុណ្ណោះ​...

​សំឡេង​លោកស្រី​ឱ វណ្ណឌី​ន​៖

​សូម​ជម្រាបជូន​ថា បច្ចុប្បន្ន​កម្ពុជា​បាន​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន​៣​ប្រភេទ​សម្រាប់​ចាក់​ជូន​ដល់​ពលរដ្ឋ​ទៅតាម​អាយុ ដែល​រួមមាន​៖​វ៉ាក់សាំង​ស៊ីណូ​ហ្វាម ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​, វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ ទិញ​ពី​ក្រុមហ៊ុន​ចិន និង​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នីកា ជា​ជំនួយ​របស់​ខូ​វ៉ាក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២១ ពលរដ្ឋ​កម្ពុជា​ចំនួន​៧៥៦,៥២៦​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា 

 

ព័ត៌មានផ្សេងទៀត